ព័ត៌មានជាតិ

យុវជនម្នាក់ជិះម៉ូតូលឿន ជ្រុលបុករថយន្តLexus RX330 ពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ

ភ្នំពេញៈ កាលពីវេលាម៉ោង០៩និង២០នាទីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ យុវជនម្នាក់ជិះម៉ូតូឌ្រីមសង់ មួយគ្រឿង ក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្ត Lexus RX330 ពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវដឹកយកទៅសង្រ្គោះភ្លាមៗ ស្ថិតតាមបណ្តោយផ្លូវបេតុង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តម៉ាកLexus RX330 ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AY-5655 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ទិសដៅពីលិចទៅកើត មកដល់ត្រង់ចំណុចកើតហេតុ មានយុវជនម្នាក់ ជិះម៉ូតូហុងដាឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង 1U-5589 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ទិសដៅបញ្រ្ចាសគ្នា ក្នុងល្បឿនលឿន រេចង្កូតជ្រុលទៅបុកពេញទំហឹង បណ្តាលឲ្យដួលរងរបួសធ្ងន់ ត្រូវបានរថយន្តដឹកយកទៅ សង្រ្គោះភ្លាមៗ។ ចំណែកតៃកុងរថយន្ត Lexus RX330 បានគេចខ្លួន ដោយបន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ។

នៅក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍នៅក្នុងមូលដ្ឋាន បានចុះទៅពិនិត្យមើលដល់ទីតាំងកន្លែងកើតហេតុ ។ បន្ទាប់មកបានធ្វើការវាស់វែងយកវត្ថុតាងទាំងពីរគ្រឿង ទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ទៅតាមនីតិវិធីផ្លូវច្បាប់​ ៕

មតិយោបល់