ព័ត៌មានជាតិ

អុញនោះ! រថយន្តដឹកដែកមួយគ្រឿង កំពុងបើកបរសុខៗ ស្រាប់តែក្រឡាប់ផ្ងារជើង

កណ្តាលៈ នៅវេលាម៉ោង១និង៤០នាទីរសៀលថ្ងៃទី២៩​ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តដឹកដែក​មួយគ្រឿង កំពុងបើកសុខៗ សង្ស័យគេចម៉ូតូ បណ្ដាលឲ្យក្រឡាប់ផ្ងារជើង រងការខូចខាត ស្ថិតតាមបណ្ដោយផ្លូវ២១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

នៅមុនពេលកើតហេតុគេឃើញរថយន្តធុនធំដឹកដែកមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 3B-5083 បើកបរធ្វើដំណើរតាមបណ្តោយផ្លូវ លេខ២១ ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ សង្ស័យបើកគេចម៉ូតូបណ្តាលឲ្យក្រឡាប់ផ្ងារជើង រងការខូចខាត ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានចុះទៅពិនិត្យមើល ដល់ទីតាំងកន្លែងកើតហេតុ ។ ក្នុងហេតុការណ៍នេះ តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋខ្លះថា មានជនរងគ្រោះ ត្រូវដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្រ្គោះ ។ ប៉ុន្តែអ្នកខ្លះថា អត់មានជនរងគ្រោះនោះទេ ។ ក្រុមការងារ អង្គភាពព័ត៌មានPost News យើងខ្ញុំមិនទាន់មានប្រភពព័ត៌មានណាបញ្ជាក់ប្រាប់ឲ្យដឹង ច្បាស់នូវឡើយ ទាំងនេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ៕

មតិយោបល់