ព័ត៌មានជាតិ

Update៖ នារីស្រស់ស្អាតជាអ្នកលក់អនឡាញម្នាក់ សង្ស័យមានវិបត្តិក្នុងគ្រួសារ ធ្លាក់ពីលើអាគារខុនដូស្លាប់ បន្សល់ទុកប្អូន ២នាក់ យំឱបម្ដាយមីងពោលពាក្យថា តើបានអ្នកណារកស៊ីចិញ្ចឹមខ្ញុំទៀត?

ភ្នំពេញ: នាវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ មានករណីនារីម្នាក់ធ្លាក់ពីលើអាគារខុនដូមួយកន្លែង បណ្ដាលឲ្យស្លាប់ភ្លាមៗ ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

នារីរងគ្រោះឈ្មោះ មួយ ទៀង ហៅក្រៅ អាជូ ភេទស្រី អាយុ ២២ឆ្នាំ មុខរបរ អ្នកលក់អនឡាញ បច្ចុប្បន្នស្នាក់នៅខុនដូកើតហេតុខាងលើ ស្រុកកំណើតនៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានបងប្អូន ៣នាក់ មានឪពុកជាអ្នករត់កង់បី និងជាសន្តិសុខក្នុងក្រុមហ៊ុនឯកជនមួយកន្លែង រីឯម្ដាយស្លាប់។

មូលហេតុ៖ សង្ស័យមានវិបត្តិក្នុងគ្រួសារ ករណីនេះផងដែរ បន្សល់ទុកប្អូន ២នាក់ ឲ្យយំឱបម្ដាយមីងពោលពាក្យថា តើបានអ្នកណារកស៊ីចិញ្ចឹមខ្ញុំទៀត?

ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យរួច ប្រគល់សពជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណីឯវត្តច្បារអំពៅ៕

មតិយោបល់