ប្រទះឃើញកុមារីម្នាក់លង់ទឹកស្លាប់ នៅចំណុចទឹកអូរមុខស្ពាន ឃុំច្រេស ស្រុកកំពង់ត្រឡាច

ខេត្តកំពង់ឆ្នាំង : យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម ថ្ងៃចន្ទ ៨កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឆ្នាំ២០២៣ វេលាម៉ោង១៦ និង៣០ នាទី ករណីលង់ទឹក នៅចំណុចទឹកអូរមុខស្ពាន ភូមិកញ្ជោង ឃុំច្រេស ស្រុកកំពង់ត្រឡាច បណ្ដាលឱ្យស្លាប់មនុស្ស០១ នាក់ ឈ្មោះ ឡេះ សាលីណាស់ ភេទស្រី អាយុ១១ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
មូលហេតុ៖ ជនរងគ្រោះបានដើរចេញពីផ្ទះ ក្រោយមកឪពុកម្ដាយដើររកក៏ប្រទះឃើញលង់ទឹកស្លាប់នៅចំណុចកើតហេតុខាងលើ(ជនរងគ្រោះជាមនុស្សមានសតិមិនប្រក្រតី) ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *