ព័ត៌មានជាតិ

ម៉ូតូបើកឆ្លងផ្លូវត្រូវរថយន្តបុកគាបជាប់ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ

ភ្នំពេញៈ នៅវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្ត ធុនធំមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 3F-1819 បើកបរបុកម៉ូតូឌ្រីមសង់ មួយគ្រឿង គាបជាប់នៅខាងក្រោម បណ្តាលឲ្យបុរសម្នាក់ រងរបួសធ្ងន់ បញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ ទីតាំងស្ថិតតាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកបររថយន្តខាងលើ ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ។ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ មានម៉ូតូយបើកបរធ្វើដំណើរឆ្លងផ្លូវ បណ្តាលឲ្យរថយន្តបុកពេញទំហឹង គាប់ម៉ូតូជាប់នៅក្រោមរថយន្ត រងរបួសធ្ងន់បុរសម្នាក់ ត្រូវដឹកបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗផងដែរ ។

នៅក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ផ្លូវគោក នៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យដល់ទីតាំងកន្លែង កើតហេតុ ។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ ក្រុមការងារនៃអង្គភាពព័ត៌មានPost News យើងខ្ញុំមិនទាន់ដឹងច្បាស់ពី ចំណាត់ការរបស់សមត្ថកិច្ចយ៉ាងណានោះទេ ទាំងនេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ៕

មតិយោបល់