ព័ត៌មានជាតិ

កម្លាំងនគរបាលខេត្តព្រះសីហនុ បង្រ្កាបបទល្មើសគ្រឿងញៀន១០ករណី ឃាត់ខ្លួនជនសង្ស័យចំនួន១៩នាក់

ព្រះសីហនុ: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃសៅរ៍ ២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ក្នុងពាក់កណ្តាលខែកក្កដា ឆ្នាំ២០២២នេះ ក្រោមការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញការិយាល័យនគរបាល ប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីគ្រឿងញៀនបានចំនួន១០ករណី ឃាត់ខ្លួន១៩នាក់ ស្រី០៣នាក់ ( ជនជាតិខ្មែរ ១៤នាក់ស្រី ០២នាក់ជនជាតចិន ០៤នាក់ និងជនជាតិវៀតណាម ស្រី០១នាក់ ) ។

ដកហូតវត្ថុតាងរួមមាន៖
-សារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ៣៩កញ្ចប់ ទម្ងន់សុទ្ធ ៣២,១៤ក្រាម ។
-សារធាតុញៀនប្រភេទកេតាមីន(K) ចំនួន ៣២កញ្ចប់ ទម្ងន់សុទ្ធ ១៣២,២៧ក្រាម ។
-សារធាតុញៀនប្រភេទអ៊ិចស្តាស៊ី (MDMA)ចំនួន ០២កញ្ចប់ និង ១៤២គ្រាប់ ទម្ងន់សុទ្ធ ៥៣ក្រាម ។
-សារធាតុញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ (WY) ចំនួន១៧គ្រាប់ ទម្ងន់សុទ្ធ ១,៥៦ ។
-កញ្ឆាក្រៀមចំនួន ០១កញ្ចប់ ទម្ងន់សុទ្ធ ២,៤៩ក្រាម
-ជញ្ជីងថ្លឹងគ្រឿងញៀន០៣គ្រឿង ។
-សម្ភារ:កែច្នៃមួយចំនួន ។
-និងសម្ភារ:មួយចំនួនទៀត ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់