ព័ត៌មានជាតិ

មិនចាញ់ក្រុងភ្នំពេញទេ!!! ខារ៉ាអូខេ «AJR.អេ.ជី.អ» នៅក្រុងប៉ោយប៉ែត ពាក់ព័ន្ធករណីគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យចំនួន ០៩នាក់

បន្ទាយមានជ័យ: កាលពីវេលាម៉ោង ៩ និង៣០នាទីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងអាវុធហត្ថក្រុង និងកម្លាំងស្នាក់ការ៥៦៨ ចំនួននាក់ ដឹកនាំដោយលោកវរ:សេនីយ៍ទោ អ៊ុ សាខន នាយរងសេនាធិការ និងលោកវរ:សេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការក្រុងរថយន្តសឺរ៉ែន ចំនួន០៤គ្រឿង និងរថយន្តឯកជន០៤ គ្រឿង ក្រោមការបញ្ជាផ្ទាល់របស់លោក តេង សាម៉ៃ ព្រះរាជអាជ្ញានៃសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះបង្រ្កាបទីតាំងជួញដូរគ្រឿងញៀន នៅចំណុចខារាអូរខេ.AJR ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រតិបត្តិការនេះ បានធ្វើទ្បើងរហូតដល់ ម៉ោង០១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ និងបានឃាត់ខ្លនជនសង្ស័យ ពាក់ព័ន្ធករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុគ្រឿងញៀនចំនួន០៩នាក់៖

១.ឈ្មោះ សេង គឹមសៀ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ លក់ឥវ៉ាន់ផ្សារថៃ ទីលំនៅ ភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
២.ឈ្មោះ ស៊ី សំណាង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅ ភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
៣.ឈ្មោះ ស៊ី ណាក់ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅ ផ្សាររ៉ុងក្លឿ ប្រទេសថៃ ។
៤.ឈ្មោះ រស់ ភារុណ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅបណ្តោះអាសន្នភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ម្ចាស់ទីតាំងAJR)។

អ្នកប្រើប្រាស់គ្រឿងញៀន
៥.ឈ្មោះ ណាង ពិសិដ្ឋ ភេទប្រុស អាយុ៣២ ឆ្នាំ មុខរបរ លក់ឥវ៉ាន់ផ្សារថៃ ទីលំនៅភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
៦.ឈ្មោះ ហេង ឡៃហួរ ភេទប្រុស អាយុ២៩ឆ្នាំ ទីលំនៅ ភូមិព្រៃព្រិច សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
៧.ឈ្មោះ ពេជ្រ វណ្ណឌី ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅ ភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
៨.ឈ្មោះ ខាត់ សុខា ភេទប្រុស អាយុ៣៩ឆ្នាំ ទីលំនៅ ភូមិប៉ោយប៉ែត សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
៩.ឈ្មោះ សាំង ហេងចន្តា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

វត្ថុតាងដកហូតបានរួមមាន៖
-ម្សៅពណ៌សចំនួន ១១២ថង់តូច
-គ្រាប់ថ្នាំម៉ាកហ្វាយៗចំនួន ៣១គ្រាប់
-ថ្នាំគ្រាប់ពណ៌ខៀវចំនួន ១១៤គ្រាប់
-ថ្នាំគ្រាប់ពណ៌លឿងចំនួន ៥៩គ្រាប់
-ថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន១១៤គ្រាប់
-ថ្នាំគ្រាប់ពណ៌កាហ្វេចំនួន១៨គ្រាប់ និង០១កំណាត់
-ថ្នាំគ្រាប់ពណ៌ត្រួយចេកចំនួន ១៣គ្រាប់
-ថ្នាំក្រវីប្រភេទទឹកចំនួន ១៣ដប
-ថ្នាំប្រភេទកេតាមីនទឹកចំនួន ១៥១ដប
-អាវុធខ្លីប្រភេទ Sig Sauerចំនួន ១ដើម,បង់ចំនួន១ និងគ្រាប់កាំភ្លើងខ្លីចំនួន ៦៣គ្រាប់។
-រថយន្តចំនួន ០១គ្រឿង ម៉ាកថុនរ៉ា ពណ៌ស្ករ ពាក់ស្លាកលេខ ភ.ព2AK.9119 (មធ្យោបាយសម្រាប់ប្រព្រឹត្តិបទល្មើស)។
-ម៉ូតូចំនួន០២គ្រឿង ម៉ាកPCX ពណ៌ស -ក្រហម គ្មានស្លាកលេខ (មធ្យោបាយសម្រាប់ប្រព្រឹត្តិបទល្មើស) និងម៉ាកស្កុបពី ពណ៌ស គ្មានស្លាកលេខចំនួន០១គ្រឿង។

ក្រោយឃាត់ខ្លួន ជនសង្ស័យ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត នាំខ្លួនយកមកសាកសួរ ដើម្បីកសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់