កណ្តាលៈ នៅវេលាម៉ោង៤និង០០នាទីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ មានករណីប្រជាពលរដ្ឋ បានប្រទះឃើញសាកសពបុរស មិនស្គាល់អត្តសញ្ញាណម្នាក់ អាយុជាង៣០ឆ្នាំ អណ្តែតក្នុងទឹកទន្លេបាសាក់ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ទីតាំងស្ថិតក្នុងភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ បន្ទាប់ពីប្រទះឃើញហេតុការណ៍កើតឡើងភ្លាមៗ កម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានចុះទៅស្រង់យកសាកសពជនរងគ្រោះខាងលើ មកធ្វើកោសល្យវិច្ច័យ ហើយបានយកមកបញ្ចុះនៅមាត់ទន្លេដើម្បីស្វែងរកសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។
សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀតនៅពេលក្រោយ ៕



មតិយោបល់