ព័ត៌មានជាតិ

រថយន្តFORD RAPTOR បុករះជាច្រើនគ្រឿង បណ្តាលឲ្យដួលរណូករណែលពេញផ្លូវ

ភ្នំពេញ: នៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តម៉ាកRAPTOR បុករះរ៉ឺម៉ក រថយន្តPrius និងPassApp បណ្តាលឲ្យដួលរណូករណែលពេញផ្លូវ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ក្នុងហេតុការណ៍នេះ មានមនុស្សរបួសស្រាល បន្ទាប់ពីកើតហេតុកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ ទីតាំងស្ថិតតាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក FORD RAPTOR ពាក់ស្លាកលេខភ្នំពេញ 2BR-7371 បើកបរដោយបុរស ម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុកើតហេតុ មានរ៉ឺម៉កមួយគ្រឿងបានបើកបត់កាត់ ពីមុខភ្លាមៗ តៃកុងរថយន្តជាន់ហ្វ្រាំងមិនទាន់ក៏បុកពេញទំហឹងតែម្តង បណ្តាលឲ្យរថយន្តដាច់កង់ ។ ខណ:នោះដែររថយន្តPrius មួយ​ គ្រឿងទៀតបានបើកគេចទៅបុកPassApp មួយគ្រឿងក្រឡាប់ផ្ងារជើងបណ្តាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។ ក្នុងហេតុការណ៍នេះ បណ្តាលឲ្យមានមនុស្សរងរបួសស្រាលជាច្រើននាក់ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យមើល ដល់ទីតាំងកន្លែង កើតហេតុ ដើម្បីអន្តរាគមន៍ ។ ដោយករណីគ្រោះថ្នាកចរាចរណ៍ខាងលើនោះ មានសភាពធ្ងន់ធ្ងរពេក​ ភាគីទាំងសងខាងមិនអាចចរចា គ្នាបាននោះទេ ។ បន្ទាប់មកសមត្ថកិច្ចបានធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកជាបណ្តោះអាសន្ន ទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរង់ចាំធ្វើការដោះស្រាយ នៅពេលក្រោយទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់