ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនស្រ្តីម្នាក់ករណីលួច កាបូបលុយ នៅក្រុងតាខ្មៅ

កណ្តាល: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃសៅរ៍ ២កើត ខែស្រាពណ៌ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ២០២២ករណីអំពើលួច (កាបូបលុយ)នៅចំណុចតូបលក់ខោអាវ ភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យឈ្មោះ ហួន វ៉ាន់នី ភេទស្រី អាយុ៦២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិបឹងកក់ សង្កាត់ស្រះចត ខណ្ឌដូនពេញ រាជធានីភ្នំពេញមុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖

–ប្រាក់រៀល ៨០១០០០៛ ប្រាក់ដុល្លា ១០៥$(របស់ជនរងគ្រោះ)

–កាបូបដៃម៉ាកLVពណ៌ខ្លាញ់ក្តាម ចំនួន០១(របស់ជនរងគ្រោះ)

–ខ្សែដៃកណ្តឹងចំនួន០១ខ្សែធ្វេីពីលោហធាតុពណ៌ទង់ដែង

–ខ្សែកធ្វេីពីលោហធាតុពណ៌ទង់ដែងចំនួន០១ខ្សែ។

–ខ្សែជើងធ្វេីពីលោហធាតុពណ៌ទង់ដែងចំនួន១ខ្សែ។

–ស្លឹងពោធិ៍ធ្វេីពីលោហធាតុពណ៌ទង់ដែងចំនួន១។

–ក្រវិលធ្វេីពីលោហធាតុពណ៌ទង់ដែងចំនួន១គូរ។

–ថង់ពណ៌ក្រហមសំរាប់ដាក់គ្រឿងអលង្ការចំនួន០១

–កាបូបស្ពាយពណ៌ក្រហមចំនួន០១

–កាបូបដៃពណ៌ផ្កាឈូកចំនួន០១

–ទូរសព្ទ័ចំនួន២គ្រឿងម៉ាកViVoនិងទូរសព្ទ័ម៉ាកចុចពិល។

នៅវេលាកេីតហេតុខាងលេី ជនរងគ្រោះបានចេញពីផ្ទះជាមួយកូនរួចក៏ទៅញុំអីហើយ ត្រលប់មកហាងលក់ខោអាវវិញដើម្បីបើកលក់ បានបើកតូបបានពាក់កណ្តាលហើយក៏ចូលដោយដាក់កូនឲ្យគេង ស្រាប់តែមានជនសង្ស័យ បានចូលមកក្នុងតូបប្រាប់ថាចង់រកខោអាវទិញដើម្បីយកទៅលក់បន្តដោយជនសង្ស័យបានឲ្យជនរងគ្រោះរើសខោអាវពេញតូបថាយកអាវចំនួនដប់ ខោចំនួនដប់រួច ហើយបានសួរថាមានលុយរាយអត់សុំដូរលុយប្រាំម៉ឺនរៀលដើម្បីឲ្យថ្លៃម៉ូតូឌុប រួចជនរងគ្រោះក៏ប្រាប់ថាមើលក្នុងកាបូបសិន រួចក៏ដើរទៅយកកាបូបលុយ ហើយប្រាប់ជនសង្ស័យថាមានតែបីម៉ឺនរៀលទេ ហើយជនរងគ្រោះក៏យកកាបូបលុយទុកនៅក្រោមពូកកូនវិញ ស្រាប់តែជនសង្ស័យឲ្យជនរងគ្រោះបត់ខោអាវបែបនេះ បែបនោះ រួចដើរទៅរើសខោអាវនៅម្តុំកន្លែងជនរងគ្រោះទុកកាបូបលុយ បានប្រហែលប្រាំនាទី ឃើញជនសង្ស័យបានដើរចេញពីមាត់ទ្វារ ជនរងគ្រោះបានបើកពូកមើលកាបូបមិនឃើញក៏រត់តាមដល់ផ្លូវឃើញជនសង្ស័យបម្រុងនិងឡើងម៉ូតូឌុបដែលចាំមុខនិង រៀបចេញទៅ ក៏បានទាយជនសង្ស័យធ្លាក់ពីលើម៉ូតូ ហើយម៉ូតូឌុបក៏ជិះគេចខ្លួនទៅ ពេលនោះជនរងគ្រោះបានស្រែកថាចោរៗរួចក៏មានអ្នកជិតនិងមកជួយចាប់ហើយក៏រាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍តាខ្មៅយកទៅសាកសួរ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដេីម្បីកសាងសំណុំរឿងតាមនីតិវិធី៕

 

មតិយោបល់