ព័ត៌មានជាតិ

Update៖ ខំដើរទៅដាស់ ស្មានតែដេកលក់មិនទាន់ក្រោក មានអីមិនដឹងស្លាប់តាំងពីពេលណា…

ភ្នំពេញ: បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច បន្ទាប់ពីប្រទះឃើញដេកស្លាប់លើចិញ្ចើមផ្លូវ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ តាមបណ្តោយផ្លូវជាតិលេខ៣ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

បុរសខាងលើមានវ័យប្រហែល ៤០ឆ្នាំ ។

តាមប្រភពពីប្រជាពលរដ្ឋដែលធ្លាប់ឃើញបានឲ្យដឹងថា បុរសខាងលើជាមនុស្សចូលចិត្តផឹកស្រាជាប់រាល់ថ្ងៃ ហើយមិនដឹងថា សាច់ញាតិគាត់នៅទីណានោះទេ ស្រាប់តែមកដល់ព្រឹកថ្ងៃទី០២ ខែសីហា នេះ គេឃើញដេកដណ្តប់ភួយលើចិញ្ចើមផ្លូវ ចំណុចហាងមីហឹរ ស្មានតែដេកលក់មិនទាន់ក្រោក រហូតដល់វេលាម៉ោង ៩និង៣០នាទីព្រឹកទៅហើយ នៅតែមិនឃើញភ្ញាក់ រហូតដល់កម្មករក្បែរនោះដើរទៅដាស់បំណងឲ្យងើបចេញ ទើសកន្លែងគេធ្វើការ ស្រាប់តែប្រទះឃើញដេកស្លាប់បាត់ទៅហើយ។

សពបុរសខាងលើ ត្រូវបានអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យជាក់ស្តែងរួច លើដឹកតាមរ៉ឺម៉កម៉ូតូយកទៅតំកល់ទុកនៅវត្តជន្លង់ម្លូរ ដើម្បីឲ្យសមត្ថកិច្ចជំនាញ ពិនិត្យ កោសល្យវិច័យ និងបន្តស្រាវជ្រាវស្វែងរកសាច់ញាតិ ៕

មតិយោបល់