ព័ត៌មានជាតិ

អាវុធហត្ថក្រុងបាត់ដំបងចាប់ខ្លួនជនសង្ស័យ២នាក់ករណីជួញដូរដោយខុសច្បាប់

បាត់ដំបង: យោងតាមផេករបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបងបានឲ្យដឹថា អនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដបាត់ដំបង នៅថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ ២០២២ វេលា ម៉ោង០៣:១០នាទី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបង បានចុះបង្រ្កាបបទល្មើសជាក់ស្ដែង នៅចំណុចក្រុមទី០៩ ភូមិរំចេក៤ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានធ្វើការចាប់ខ្លួនជនសង្ស័យ ០២នាក់
១. ឈ្មោះ ឈូក ឧសភា ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។
២. ឈ្មោះ ផល សៀវម៉ី ភេទស្រី អាយុ ១៩ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិអណ្តូងព្រីង សង្កាត់អូរម៉ាល់ ក្រុង/ខេត្តបាត់ដំបង ។

វត្ថុតាងចាប់យក:
១. គ្រឿងញៀនប្រភេទ(ម៉ាទឹកកក) ចំនួន ០៨ កញ្ចប់ ទម្ងន់ ២,៧៩ ក្រាម ។
២. ម៉ូតូ ០១ គ្រឿង ម៉ាក MSX ពណ៌ស (គ្មានស្លាកលេខ) ។

បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុតាងកំពុងចាត់ការបន្ដ តាមនីតិវិធី៕

 

មតិយោបល់