ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចទូរស័ព្ទ

តាកែវ: យោងតាមផេករបស់អធិការដ្ឋាននគរបាលក្រុងដូនកែវ បានឲ្យដឹងថា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២​ វេលាម៉ោង១៦និង៣០នាទី នៅចំណុចផ្ទះរបស់ឈ្មោះ គឹម ដែន ដែលស្ថិតនៅភូមិឡូរី សង្កាត់រកា ក្នុងក្រុងដូនកែវ ខេត្តតាកែវ មានករណីអំពើលួចទូរស័ព្ទដៃមួយបានកេីតឡេីងបង្កឡើងដោយជនសង្ស័យឈ្មោះឈៀង ហៃ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករលីអីវ៉ាន់(នៅផ្សារធំតាកែវ)ស្នាក់នៅបន្ទប់ជួលបណ្ដោះអាសន្នស្នាក់នៅភូមិសង្កាត់កេីតហេតុខាងលើបានធ្វើសកម្មភាពលួចយកទូរស័ព្ទ០១គ្រឿងម៉ាកiPhone11ProMaxពណ៌សដែលមានម្ចាស់ឈ្មោះ គឹម ដែន ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរលក់ដូរមានទីលំនៅបច្ចុប្បន្នភូមិនិងសង្កាត់កេីតហេតុខាងលើក្រោយធ្វើសកម្មភាពជនសង្ស័យបានយកទូរស័ព្ទខាងលើដេីរលក់នៅភូមិត្រាំសង្កាត់រកាក្រៅក៏ត្រូវម្ចាស់ទូរស័ព្ទតាមទាន់ធ្វើការឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចធ្វើការសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

 

មតិយោបល់