កណ្តាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១៨:៣០នាទីមានករណីហិង្សាដោយចេតនាចំណុចនៅភូមិចំបក់ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ជនសង្ស័យ ០២នាក់៖
១.ឈ្មោះ ហួរ តូម៉ា ភេទប្រុស អាយុ ៣០ឆ្នាំ បច្ចុប្បន្នភូមិចំបក់ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។មុខរបរ មិនពិតប្រាកដ ។
២.ឈ្មោះ ផល មេត្តា ភេទប្រុស អាយុ ១៨ឆ្នាំ បច្ចុប្បន្នភូមិចំបក់ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។មុខរបរ មិនពិតប្រាកដ ។
វត្ថុតាងចាប់យករួមមាន៖ដុំឥដ្ឋការ៉ូឡា ០១ដុំ។
នៅថ្ងៃកើតហេតុ ជនរងគ្រោះ(ប្រជាការពារ)កំពុងឈរយាមនៅគោលដៅចំផ្លូវបេតុងក្នុងភូមិសៀមរាប ឃុំសៀមរាប ពេលនោះមានក្រុមការងារប្រជាការពារបានហៅតាមវិទ្យុទាក់ទងicomប្រាប់ មុខសញ្ញាលួចដែកកាលពីព្រឹកមិញពួកវាយកដែកទៅលក់ទៀតហើយទៅទិសខាងជើង ពេលនោះជនរងគ្រោះបានជិះម៉ូតូចេញទៅដល់ចំណុចកើតហេតុ បានឃើញជនសង្ស័យទាំងពីរនាក់ដើរត្រឡប់មកទិសខាងត្បូងវិញ នឹងបានប្រតាយប្រតប់ជាមួយប្រជាការពារ ពេលនោះជនរងគ្រោះបានចូលទៅឃាត់នឹងសួរនាំ ស្រាប់តែជនសង្ស័យឈ្មោះ ហួរ តូម៉ា បានយកដុំឥដ្ឋការ៉ូទឡាគប់មកលើជនរងគ្រោះចំថ្ងាស់ផ្នែកខាងស្ដាំ បណ្ដាលឲ្យជនរងគ្រោះដួលសន្លប់បោកក្បាលទៅនឹងផ្លូវជាតិ រួចនាំគ្នារត់ខ្លួនអស់។ លុះព្រឹកថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០២២ វេលាម៉ោង ០៧:០០នាទីកម្លាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលសៀមរាប បានឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕



មតិយោបល់