ព័ត៌មានជាតិ

អង់គ្លេស បាន​បញ្ជូន​យោធា និង​ក្រុម​អ្នកជំនាញ ការ​មនុស្សធម៌​របស់​ខ្លួន ទៅកាន់​អាហ្វ្រិក ខាងលិច ដើម្បី​ចូលរួម​ប្រយុទ្ធ ប្រឆាំង​នឹង​ជំងឺ Ebola

​មន្ត្រីជាន់ខ្ពស់​របស់​អង់គ្លេស បាន​ប្រាប់​ដល់​ទីភ្នាក់ងារ​ព័ត៌មាន ចិន​ស៊ិនហួ នៅ​ថ្ងៃ​ចន្ទ ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ថា អង់គ្លេស​ពិតជា​បាន​បញ្ជូន​យោធា និង​ក្រុម​អ្នកជំនាញការ​ជាច្រើន ដើម្បី​ចូលរួម​ក្នុង ការទប់ស្កាត់​ជំងឺ Ebola ដែល​បាន ផ្ទុះឡើង​នៅ​ក្នុង​ប្រទេស សេ​រ៉ា​ឡេ​អូន ហើយ​នៅ​ទីនោះ​នឹង​បង្កើត មជ្ឈមណ្ឌល​សម្រាប់​ព្យាបាល​ដល់​អ្នកជំងឺ​ទាំងឡាយ ។

​សម្រាប់​ក្រុម​ចូលរួម​ក្នុង​យុទ្ធនាការ ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ Ebola របស់​អង់គ្លេស​នេះ ក្នុងនោះ​គេ​ឃើញ មាន គ្រែ​សម្រាប់​ព្យាបាល​អ្នកជំងឺ​ចំនួន ៥០​គ្រឿង និង​១២​គ្រៀង​ទៀត​សម្រាប់​ទុក​ព្យាបាល​អ្នកជំងឺ​ធ្ងន់ធ្ងរ និង​អ្នក​ដែល មើល​ថែ​ទាំង​សុខភាព​មួយចំនួន​សម្រាក ។ ជាមួយគ្នានេះដែរ កង​យោធា និង​ជា​អ្នកយាម ល្បាត ដ៏​តឹងរឹង​ជាមួយ​មន្ត្រី​ពេទ្យ​ជំនាញ ដើម្បី​បញ្ជៀ​ស​ការឆ្លង​ជំងឺ​ចូល ។​

​យោង​តាម​ក្រសួង​អភិវឌ្ឍន៍ អន្តរជាតិ​អង់គ្លេស បាន​ចេញ​សារលិខិត​មួយ​ថា សម្រាប់​ដំណើរការ​នៃ​ការ ចូលរួម​ជួយ​ទប់ស្កាត់​ជំងឺ​នេះ នឹង​មាន​រយៈពេល​៨​សប្តាហ៍ សម្រាប់​ការបំពេញ​កិច្ច​ប្រិតិបត្តិការ​នេះ ។ ក្នុងនោះដែរ ក្រុម​យោធា​អង់គ្លេស ត្រូវបាន​គេ​ដឹងថា ជា​អ្នក​ដែល​នឹង​ចាប់ផ្តើម​ធ្វើ​កិច្ចការ​ស្ទង់​ទិន្នន័យ​និង​ពិនិត្យ​កន្លែង​ដែល​ធ្លាប់​ផ្ទុះ​ជំងឺ ហើយ​ប្រតិបត្តិការ​នេះ​នឹង​ធ្វើឡើង​នៅ​ចុង​សប្តាហ៍​នេះ ។

​គេ​បាន​ដឹងថា សម្រាប់​ការចូលរួម​ទប់ស្កាត់​នេះដែរ អង់គ្លេស​បាន​គាំទ្រ​ផ្នែក​ថវិកា​ប្រមាណ​២៥​លាន​ផោន ក្នុង​នោះ​សម្រាប់​ផ្គត់ផ្គង់​ដល់​គ្រូពេទ្យ ដែល​ពិនិត្យ​អាការៈរោគ​ដំបូង ក្រុម​អ្នកស្រាវជ្រាវ​ឱសថ និង​ការផលិត​វ៉ាក់សាំង សម្រាប់​ការពារ​ជំងឺ​នេះ​ផងដែរ ៕​
Ebola

មតិយោបល់