ភ្នំពេញៈ ប្រជាពលរដ្ឋ បានធ្វើការសូមណូមពរ ដល់លោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ សូមជួយធ្វើការពិនិត្យមើលទីតាំងរោងការមួយកន្លែង ដែលសង់នៅលើផ្លូវសាធារណ: ផ្ទុយនឹងសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ។
ជាក់ស្តែងនៅវេលាម៉ោង១២ថ្ងៃត្រង់ទី១ ខែកុម្ភៈ ឆ្នាំ២០១៩ មានទីតាំងរោងការមួយកន្លែង ស្ថិតនៅព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដែលផ្លូវបេតុងបំបែកចេញពីផ្លូវជាតិលេខ៣ ត្រូវបានសង់រោងនៅលើផ្លូវតែម្តង ដែលជាហេតុបង្កឲ្យមានការកកស្ទះចរាចរណ៍ដល់ប្រជាពលរដ្ឋ ជាពិសេសនោះគឺ ផ្ទុយនឹងសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ដែលហាមមិនឲ្យសង់រោងនៅលើដងផ្លូវតែម្តង៕
មតិយោបល់