ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តបុកលូ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: កាលវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ មានករណីបុរសម្នាក់ បើករថយន្តរេចង្កូតបុកលូ បណ្ដាលឲ្យរងការខូចខាត ស្ថិតតាមបណ្ដោយផ្លូវ៣៧១ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនកើតហេតុគេបានឃើញបុរសម្នាក់ រួមដំណើរជាមួយនិងស្រ្តីម្នាក់ទៀត បើករថយន្តម៉ាក តូយូតាព្រូស ពណ៌ទឹកប្រាក់ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BA-6857 ធ្វើដំណើរតាមបណ្តោយផ្លូវ៣៧១ ពីលិចមកកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកលូ បណ្តាលឲ្យបាក់មួយកង់ ចំណែករថយន្តបង្កវិញ រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ

ក្រោយពីកើតហេតុ តៃកុងរថយន្តបង្ក និងអ្នករួមដំណើរបានគេចចេញ ពីកន្លែងកើតហេតុបាត់ស្រមោល៕

មតិយោបល់