កំពង់ស្ពឺៈ យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៩៩-១០០ ត្រង់ចំណុចភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
រថយន្ត ០១គ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-9293 សណ្ដោងសឺមីរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-0490 អ្នកបើកបរឈ្មោះ សន សាល ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិទូកមាស ឃុំក្រាំងដូង ស្រុកកំពង់ត្រាច ខេត្តកំពត បើកបរពីទិសខាងលិចទៅទិសខាងកើត មកដល់ចំណុចខាងលើបានរេចង្កូតទៅបុកគល់ស្ពានផ្លូវល្បឿនលឿន ។
ករណីមិនបណ្ដាលអោយគ្រោះថ្នាក់មនុស្ស និងខូចខាតរថយន្ត ០១គ្រឿង ធ្ងន់ ។
មូលហេតុ៖ រថយន្តបើកបរលឿន ដោយកត្ដាបច្ចេកទេស
បច្ចុប្បន្នសមត្ថកិច្ចនគរបាលចរាចរណ៍កំពុងចំណាត់ការនៅគោលដៅ៕








មតិយោបល់