ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូបុករថយន្តបត់ឆ្លងផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ រួចបានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ

ភ្នំពេញ: នៅវេលាម៉ោង០៤និង១៥នាទីព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្តក្រឡុកស៊ីម៉ងត៍ និងម៉ូតូចំនួន០១លើក បណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់បាត់បង់ជីវិត បន្ទាប់ពីបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ទីតាំងស្ថិតនៅផ្លូវជាតិលេខ១ ក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ មានភាគីរថយន្តក្រឡុកស៊ីម៉ងត៍ មួយគ្រឿង ពណ៌សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 5A-0757 (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ) ។ ចំណែកភាគីខាងម៉ូតូម៉ាកហុងដា ឃ្លីក ពណ៌សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HZ-3628 បើកបរដោយជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ (ស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ណាត្រាបឹងទំពន់) ។

ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូខាងលើ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅពីកើតទៅលិច ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុ បានបុកជាមួយរថយន្តដែលបត់ឆ្លងផ្លូវ ចូលក្រុមហ៊ុន បណ្តាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូរងរបួសធ្ងន់ រួចបានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ ។

បច្ចុប្បន្ន: រថយន្តនិងម៉ូតូជនរងគ្រោះ សមត្ថកិច្ចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី ៕

មតិយោបល់