មូស្គូ: ទីភ្នាក់ងារអវកាស Roscosmos របស់ រុស្ស៊ីកាលពីថ្ងៃសុក្រម្សិលមិញបានបាញ់បង្ហោះផ្កាយរណបមួយសាជាថ្មីដែលផ្ទុកជីវិតដល់ទៅជាង ១០០ ដើម្បីធ្វើការពិសោធ។
ការបាញ់ផ្កាយរណបដែលបានបំពាក់លើរ៉ូកែតប្រភេទ The Soyuz-2.1A បានធ្វើឡើងនៅប្រហែលម៉ោង ១៤:០០ សៀលម៉ោងនៅរុស្សីគឺត្រូវបាញ់ចេញពីស្ថាននីយអវកាស Baikonur ស្ថិតក្នុងប្រទេសកាហ្សាស្ថាន។
គ្រាប់រ៉ូកែតដែលផ្ទុកផ្កាយរណបតូចចំនួន ៦ ដែលផលិតពីប្រទេសអាមេរិកអាល្លឺម៉ង់និងកូរ៉េនឹងនាំយកទៅជំនួសផ្កាយរណបចាស់ៗហើយពួកវាមានកំពស់តែប្រមាណជា ៥៧៥ គីឡូម៉ែតប៉ុណ្ណោះពីផែនដី។
នៅលើយានទំងន់ ៦៣០០ គីឡូក្រាមដែលមានផ្ទុកទៅដោយកណ្តុរជីញចក់ខ្យងពពួកបាក់តេរីរុក្ខជាតិនិងគ្រាប់ពូជនានានឹងត្រឡប់មកផែនដីវិញនៅថ្ងៃទី ១៨ ឧសភាក្រោយការពិសោធដល់ទៅ ៧០ រួចរាល់ហើយ។
នេះជាលើកទីមួយហើយក្នុងរយះពេល ៦ ឆ្នាំចុងក្រោយតាំងពីឆ្នាំ ២០០៧ ដែលផ្កាយរណបម៉ាក Foton-M biiological បានដែលផ្ទុកទៅដោយជីវិតហើយបានធ្វើដំណើរជុំវិញផែនដីអស់រយះពេល ១២ ថ្ងៃ៕
https://i1272.photobucket.com/albums/y389/domneng/russia-story_350_041913084841_zps40bcf1b3.jpg
https://i1272.photobucket.com/albums/y389/domneng/TTP14MICE14-11-01-2013-11-01-03-557-_zps0fee5151.jpg
https://i1272.photobucket.com/albums/y389/domneng/mlzh-mice-experiment-test_zps5bf4b565.jpg
មតិយោបល់