ព័ត៌មានជាតិ

មេខ្លោងនិងបក្ខពួកធ្លាប់ជាប់ពន្ធនាគារ ត្រូវកម្លាំងសមត្ថកិច្ចល្បាតប្រទះឃើញឃាត់ខ្លួន ពាក់ព័ន្ធករណីឆក់ទូរស័ព្ទនិងវាយយកម៉ូតូ

ភ្នំពេញ: យោងតាមផេក អធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា នៅវេលាម៉ោង០៧និង៤៥នាទីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ករណីជនសង្ស័យធ្វើសកម្មភាព លួចមានស្ថានទម្ងន់ទោស ឆក់ទូរស័ព្ទនិងវាយយកម៉ូតូ ទីតាំងស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិទន្លាប់ខ្ពស់ត្បូង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនរងគ្រោះចំនួន០២នាក់ស្រី៖ ១-ឈ្មោះ វង ស៊ីនួន ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ នៅភូមិពងទឹក ឃុំដំណាក់ អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល (កើតហេតុថ្ងៃទី០៤.០៨.២០២២ ម៉ោង០៧និង៤៥នាទី) ។ ២-ឈ្មោះ គ្រឿន លីស្រ័ន ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ នៅភូមិកៅ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល (កើតហេតុថ្ងៃទី២៥ .០៧. ២០២២ ម៉ោង១៦និង៣០នាទី) ។

ជនសង្ស័យ០៨នាក់ប្រុស៖ ១-ឈ្មោះ ស៊ិន ចំណាត់ ហៅណាត់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិត្រពាំងជួន ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន) ។ មេខ្លោងធ្វើសកម្មភាពបានសម្រេចចំនួន១៤លើក ធ្លាប់ជាប់ពន្ធនាគាខេត្តកណ្ដាល រយ:ពេល០១ឆ្នាំ០៦ខែ ពីបទជួញដូរសារធាតុញៀន ។ ២-ឈ្មោះ អ៊ុន សៀងឡេង ហៅឡេង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន) ។ ធ្វើសកម្មភាពបានសម្រេចចំនួន២៤លើក ។ ៣-ឈ្មោះ ឆាយ ភារិទ្ធ ហៅក្រិត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិ មនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន) ។ ធ្វើសកម្មភាពបានសម្រេចចំនួន ១៦លើក ។ ៤-ឈ្មោះ ម៉េង លីហួ ហៅវ៉េវ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិ បុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន) ។ ធ្វើសកម្មភាពបានសម្រេចចំនួន ០១លើក ។ ៥-ឈ្មោះ អ៊ុក វណ្ណី ហៅតុង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិ ស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។ធ្វើសកម្មភាពបានសម្រេចចំនួន០១លើក ។ ៦-ឈ្មោះ សេង មករា ហៅឆាំ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិ ត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន) ។ ធ្វើសកម្មភាពបានសម្រេចចំនួន០២លើក ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល រយ:ពេល០៩ខែ ពីបទ លួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ) ។ ៧-ឈ្មោះ យ៉ាន់ សីហា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន) ។ធ្វើសកម្មភាពបានសម្រេចចំនួន០១លើក ។ ៨-ឈ្មោះ ហេង រ៉ាយុទ្ធ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិព្រៃសំរោង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន) ។ ធ្វើសកម្មភាពបានសម្រេចចំនួន០២លើក ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល រយ:ពេល០៣ខែ ពីបទ លួចមានស្ថានទម្ងន់ទោស (វាយយកម៉ូតូ) ។

វត្ថុតាងចាប់យក៖ ១-ម៉ូតូមួយគ្រឿងម៉ាកសង់C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ លេខតួនិងលេខម៉ាស៊ីន ៩១១៥៤៤៩ ពាក់ផ្លាកលេខ ភ្នំពេញ1CI-8423 (សម្រាប់ជិះធ្វើសកម្មភាព) ។ ២-ម៉ូតូមួយគ្រឿងម៉ាកសង់C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ ឡើងតែមឆ្នាំ២០១៨ លេខតួនិងលេខម៉ា ស៊ីន៩២៥៥៣៤៤ ពាក់ផ្លាកលេខ ភ្នំពេញ 1CV-0705 (សម្រាប់ជិះធ្វើសកម្មភាព) ។ ៣-ម៉ូតូមួយគ្រឿង ម៉ាកសង់C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០០៨ឡើងតែមឆ្នា២០១៤ លេខតួនិងលេខម៉ា ស៊ីន៨៣២១២៥៥ ពាក់ផ្លាកលេខ ភ្នំពេញ 1BO-9512 (សម្រាប់ជិះធ្វើសកម្មភាព) ។ ៤-ម៉ូតូមួយគ្រឿងម៉ាកសង់C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ លេខតួ និងលេខម៉ាស៊ីន៨៦២២២៧៧ ពាក់ផ្លាកលេខ ភ្នំពេញ 1DB-6362 (សម្រាប់ជិះធ្វើសកម្មភាព) ។ ៥-ទូរស័ព្ទម៉ាក SAMSUNG ចំនួន០៣គ្រឿង មានពណ៌ទឹកមាស ០២គ្រឿង និងពណ៌ខ្មៅ ០១គ្រឿង (ជារបស់ជនរងគ្រោះ ដែលយកបានមកវិញ) ។
៦-ទូរស័ព្ទម៉ាក iphone 7 ពណ៌ទឹកមាស០១គ្រឿង ទូរស័ព្ទម៉ាក iphone12 ពណ៌ផ្កាឈូក ០១គ្រឿង ទូរស័ព្ទម៉ាក HUAWEI ពណ៌ខៀវបិតស្កុតពណ៌ខ្មៅ០១គ្រឿង និងទូរស័ព្ទម៉ាក VIVO ពណ៌ផ្ទៃមេឃ០១គ្រឿង (ជារបស់ជនសង្ស័យ) ។

ហេតុការណ៍៖ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ កម្លាំងផ្នែកនគរបាលយុត្តិធម៌ កម្លាំងផ្នែកនគរបាលប្រឆាំងគ្រឿង ញៀន ប៉ុស្ដិ៍នគរបាលបែកចាន ប៉ុស្ដិ៍ពើក ប៉ុស្ដិ៍ដំណាក់អំពិល កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាល ស្រុកអង្គស្នួល បានចេញល្បាតក្នុងភូមិសាស្រ្ដស្រុក ។ ពេលល្បាតដល់ចំណុចផ្លូវជាតិលេខ៤ ខាងមុខផ្សារ អង្គស្នួល ឃុំពើក ស្រុកអង្គស្នួល បានប្រទះឃើញជនសង្ស័យចំនួនបីនាក់ ជិះម៉ូតូម៉ាកសង់C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ ឡើងតែមឆ្នាំ២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ 1CV-0705 គួឲ្យសង្ស័យក៏ហៅសួនាំ ពេលនោះជនសង្ស័យឈ្មោះ អ៊ុន សៀងឡេង ហៅឡេង និងឈ្មោះ ស៊ិន ចំណាត់ ហៅណាត់ និងឈ្មោះ ហេង រ៉ាយុទ្ធ បានសារភាពថា ខ្លួននិងបក្ខពួកបានធ្វើសកម្មភាព ឆក់ទូរស័ព្ទយ៉ាងសកម្ម នៅបណ្ដោយផ្លូវជាតិលេខ៤ ក្នុងខណ្ឌកំបូល ស្រុកអង្គស្នួល ខេត្តកំពង់ស្ពឺ ផ្លូវជាតិលេខ៥១ ផ្លូវជាតិ៤១ បន្ទាប់មកជនសង្ស័យបានឆ្លើយទៀតថា ខ្លួននៅមានបក្ខពួកឈ្មោះ ឆាយ ភារិទ្ធ ហៅក្រិត ឈ្មោះ សេង មករា ឈ្មោះ អ៊ុក វណ្ណី ហៅតុង ឈ្មោះ ម៉េង លីហួ ឈ្មោះ យ៉ាន់ សីហា ។

ក្រោយពីទទួលបានព័ត៌ដូចនេះ ទើបកម្លាំងអធិការដ្ឋាននគរបាលស្រុក បានតាមស្វែងរកជនសង្ស័យ និងបានឃាត់ជនសង្ស័យមានឈ្មោះដូចខាងលើ មកអធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួនាំបន្តតាមនីតិវិធីច្បាប់ ។ បន្ទាប់មកជនសង្ស័យទាំងប្រាំបីនាក់ បានសារភាពថា ខ្លួនជាបក្ខពួកតែមួយនឹងបានចូលរួមធ្វើសកម្មភាពជាមួយគ្នាមែន ។

ចំពោះឈ្មោះ ស៊ិន ចំណាត់ ឈ្មោះឆាយ ភារិទ្ធ ឈ្មោះ ម៉េង លីហួ ឈ្មោះអ៊ុក វណ្ណី ឈ្មោះ យ៉ាន់ សីហា ឈ្មោះ ហេង រ៉ាយុទ្ធ មានប្រើប្រាស់សារធាតុញៀន។ ចំពោះឈ្មោះ អ៊ុន សៀងឡេង និងឈ្មោះ សេង មករា គ្មានប្រើប្រាស់សារធាតុញៀនទេ ។

ក្រោយមកកម្លាំងផ្នែកជំនាញនគរបាលស្រុកអង្គស្នួល បានធ្វើការជូនដំណឹងទៅជនរងគ្រោះ ដើម្បីដាក់ពាក្យបណ្ដឹងបន្តតាមនីតិវិធីច្បាប់ ។ ចំពោះករណីនេះ កម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿង បន្តតាមនីតិវិធី ៕

មតិយោបល់