ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូបុកគោយន្ត សណ្តោងរទេះពីក្រោយដឹកអុសក្រាក់ បណ្ដាលឲ្យស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

កំពង់ស្ពឺ: នៅថ្ងៃអាទិត្យ ១០កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៩និង១០នាទី ស្ថិតក្នុងភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ លើផ្លូវជាតិលេខ៤៤ (៣៣-៣៤)
មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ម៉ូតូបុកគោយន្តពីក្រោយ បណ្តាលឲ្យបុរសម្នាក់ស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ មានម៉ូតូ០១គ្រឿងម៉ាក HONDA DREAM C125 ស៊េរីឆ្នាំ២០២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1ID-9761 បើកបរដោយឈ្មោះ ឆន សុខ ភេទប្រុស អាយុ ៦៧ ឆ្នាំ រស់នៅភូមិដីឆ្នាំង ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងលិចទៅទិសខាងកើត ។ លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ បានបុកគោយន្ត០១គ្រឿង មានសណ្តោងរទេះពីក្រោយ (ដឹកអុសក្រាក់) ដែលឈប់លើចំណែកផ្លូវ ខាងត្បូង ហើយដោះកង់រទេះយកទៅប៉ះ ម៉ាក KUBOTA កម្លាំង១៤សេស ពណ៌ក្រហម អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់) ខណ:កំពុងបើកបរស្របទិសគ្នា បណ្ដាលឱ្យមនុស្សស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ និងខូចខាតសម្ភារ: ។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះត្រួតពិនិត្យវាស់វែងកន្លែងកើតហេតុ រីឯវត្ថុតាងទាំង២គ្រឿង ត្រូវបានយកទៅរក្សាទុក នៅអធិការរដ្ឋាននគរបាលស្រុកឱរ៉ាល់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

មតិយោបល់