ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តលឿន ជ្រុលចង្កូតបុកទ្រូងផ្លូវពេញទំហឹង ខ្ទាតទៅបុកហាងលក់កំព្យូទ័រនិងបង្គោលស្លាកសញ្ញាចរចរណ៍

ភ្នំពេញ: នៅវេលាម៉ោង០១និង៣០នាទីយប់រំលងអធ្រាត្រថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បើករថយន្ត ALPHARD មួយគ្រឿង ក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន បានជ្រុលបុកទ្រូងផ្លូវពេញទំហឹង ខ្ទាតទៅបុកទ្វារហាងលក់កុំព្យូទ័រ និងបង្គោលស្លាកសញ្ញាចរាចរណ៍ រងការខូចខាត ទីតាំងស្ថិតត្រង់ចំណុចស្តុបក្តាន់ពីរ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុគេឃើញបុរស និងស្ត្រីជនជាតិចិនពីរនាក់ បើកបររថយន្តមួយគ្រឿងម៉ាក ALPHARD ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AP-8399 បើកបរក្នុងស្ថានភាពស្រវឹង តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន មកដល់ត្រង់ចំណុចកើតហេតុ បានជ្រុលទៅបុកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យខូចអស់មួយផ្ទាំង រថយន្តបានខ្ទាតទៅបុកទ្វារហាងលក់កុំព្យូទ័រនិងបង្គោលស្លាកសញ្ញាចរាចរណ៍ណ រងការខូចខាត ។ ក្នុងហេតុការណ៍នេះគ្មានមនុស្ស រងថ្នាក់នោះទេ តៃកុងរថយន្តនិងនារីរួមដំណើរជាមួយ បន្ទាប់ពីកើតហេតុ បាននាំគ្នាគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល ។

នៅក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះវាស់វែងយករថយន្តបង្កហេតុទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់ ៕

មតិយោបល់