ព័ត៌មានជាតិ

បុរស​ម្នាក់​ផឹក​ទាល់តែ​ដេក​នោម​ដាក់​ខោ​តាមផ្លូវ​បង្ក​ការភ្ញាក់ផ្អើល​ទាំងយប់​

​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ជោគជាំ​ដើរ​តាម​ផ្លូវ​ទៅ​ផ្ទះ តែដោយសារ​មិនអាច​ធ្វើដំណើរ​ទៅ​មុខ​ជា​បន្ត​ទៀត ក៏​បាន​បង្ខំចិត្ត​ដោះអាវ​យក​មក​ដណ្តប់​ខ្លួន ហើយ​នោម​ដាក់​ខោ​ដេក​នៅលើ​ផ្លូវ​យ៉ាង​ព្រងើយ​ដោយ​មិន​ខ្វល់​នឹង​គ្រោះថ្នាក់​ថ្នាក់​ចរាចរ​កើតឡើង​ចំពោះ​ខ្លួន​នោះ​ទេ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​យប់ រំលង​អាធ្រា​ត្រ ឈានចូល​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១៤​នៅលើ​ផ្លូវ​លេខ​៥៩៨ ទល់មុខ​ក្រុមហ៊ុន ASC ស្ថិតនៅ​ក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក​។ បុរស​ខាងលើ​មានឈ្មោះ ភាព អាយុ​៣០​ឆ្នាំ ។​

​ប្រភព​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​បុរស​ខាងលើ​នេះ​បាន​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​នៅ​ម្តុំ​ត្រឡោកបែក ពេល​ផឹកស៊ី​ស្រវឹង​រឹងខ្លួន​ហើយ​បុរស​ខាងលើ​និង​មិត្តភក្តិ​បាន​បែក​គ្នា​ត្រឡប់ទៅផ្ទះ​រៀងៗ​ខ្លួន ពេលនោះ​គេ​ឃើញ​បុរស​ឈ្មោះ​ភាព បាន​ដើរ​តាមផ្លូ​លេខវ​៥៩៨ ក្នុង​ទិសដៅ​ពី​កើត​មក​លិច ក្នុងស្ថានភាព​ស្រវឹង​ជោគជាំ លុះ​មកដល់​ចំណុចកើតហេតុ បុរស​ខាងលើ​មិន​អាច​បន្ត​ដំណើរ​ទៅមុខ​ទៀត​បាន បុរស​ឈ្មោះ​ភាព នេះ​បាន​ដោះ​អាវ​របស់​ខ្លួន​យក​ដណ្តប់​ខ្លួន ហើយ​បាន​លេច​នោម​ដាក់​ខោ​រួច​ប្រាស​ខ្លួន​ដេក​នៅលើ​ផ្លូវ​ធ្វើ​ព្រងើយ​មើលទៅ​ដូចជា​មានក្តី​សុខណា​ស់​ដោយ​មិន​ខ្វល់ខ្វាយ​នឹង​អ្វី​ទាំងអស់ និង​បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដោយ​ស្មាន​តែ​ឃាតកម្ម​សម្លាប់​មនុស្ស​យក​មក​ប្លុង​ចោល​នៅ​លើ​ផ្លូវ​។​

​បន្ទាប់​ពីប្រទៈ​ឃើញ​ជនខាង​លើ​ផ្លូវ​ដេក​លើ​ផ្លូវ​នោ​មដា​ក់​ខោ ពេលនោះ​ប្រជាពលរដ្ឋ​បាន​ឃើញ​ហេតុការណ៍​នោះ​បាន​នាំគ្នា​យក​ទឹក​ទៅ​ចាក់​ចូល​ត្រចៀក​របស់​បុរស​នោះ​រហូត​ទាល់តែ​ភ្ញាក់ ហើយ​អ្នកកាសែត​បាន​មក​ថត​រូប​បុរស​នោះ ហើយ​ត្រូវបាន​បុរស​នោះ​ស្រែកថា គ្រាន់តែ​ដេក​លើ​ផ្លូវ​សោះ​ក៏​ថត​ដែរ អញ្ជឹង​ល្បី​ហើយ​អញ្ជឹង៕
2014-08-12_100800

មតិយោបល់