ព័ត៌មានជាតិ

បុរសម្នាក់រងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូលឿន បុករថយន្តព្រូសបើកឆ្លងផ្លូវ

ភ្នំពេញ: កាលពីវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវម៉ៅសេទុងកែងនិងផ្លូវ១៥៦ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញ បុរសស្ត្រី ២នាក់ បើករថយន្តមួយគ្រឿងម៉ាក ព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BE-7659 ធ្វើដំណើរពីជើងទៅត្បូងតាមបណ្ដោយផ្លូវម៉ៅសេទុងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុបានបើកឆ្លងផ្លូវ ខណ:ឆ្លងបានពាក់កណ្ដាលទៅហើយ ស្រាប់តែមានម៉ូតូ ១គ្រឿង ម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GY-6403 បើកបរដោយបុរសម្នាក់ ធ្វើដំណើរពីកើតទៅលិចតាមបណ្ដោយផ្លូវ១៥៦ ក្នុងល្បឿនលឿន រួចក៏ជ្រុលបុករថយន្តពេញទំហឹង បណ្ដាលឲ្យខ្ទាតទៅប៉ះរបាំងថ្មពុះចែកទ្រូងផ្លូវ រងរបួសធ្ងន់។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បានចុះធ្វើការវាស់វែងយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំពោះអ្នករងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យ៕

មតិយោបល់