ព័ត៌មានជាតិ

ជនសង្ស័យចំនួន០២នាក់ ត្រូវកម្លាំងនគរបាលក្រាំងធ្នង់ឃាត់ខ្លួន ពាក់ព័ន្ធករណីលួចម៉ូតូ

ភ្នំពេញ: នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចបន្ទប់ជួល សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ប្រព្រឹត្តនៅភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ កាលពីរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ ។

ជនសង្ស័យឈ្មោះ ផល វុទ្ធី និងឈ្មោះ សំ បូរិន ។

វត្ថុតាងដកហូត៖ ម៉ូតូម៉ាកសេ១២៥ របស់ជនរងគ្រោះ (ដែលជនសង្ស័យបានធ្វើសកម្មភាពលួចយក)។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីវិធីច្បាប់ ៕

មតិយោបល់