ព័ត៌មានជាតិ

យុវជនម្នាក់ត្រូវរថយន្តមិនចាំម៉ាក កិនស្លាប់ នៅខណ្ឌច្បារអំពៅ

ភ្នំពេញ: នៅវេលាម៉ោង ៧និង៣០នាទីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ ចំនុចមុខផ្ទះគ្មានលេខ ផ្លូវថៃហ្គ័រ ភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

-គ្រោះថ្នាក់ខាងលើកើតឡើងរវាងរថយន្ត និងម៉ូតូបណ្តាលឲ្យស្លាប់អ្នកបើកបរម៉ូតូចំនួនម្នាក់
-ភាគីរថយន្ត មិនស្គាល់ម៉ាកនិងស្លាកលេខ (ក្រោយកើតហេតុបើកគេចបាត់)។
-ភាគីម៉ូតូ ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០២០ ពាក់ស្លាកលេខ ភ្នំពេញ 1IH-8445 បើកបរដោយជនរងគ្រោះឈ្មោះ ឡុង សារ៉ាត់ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅ ភូមិថ្មពាន ឃុំអង្គតាសូ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង (ស្លាប់នៅកន្លែងកើតហេតុ)។

ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះបានបើកបរម៉ូតូតែម្នាក់ឯងលើផ្លូវ ថៃហ្គ័រ ទិសដៅពីជើងទៅត្បូងដោយពាក់មួកសុវត្តិភាពត្រឹមត្រូវ លុះមកដល់ចំនុចកើតហេតុខាងលើ ជនរងគ្រោះបានបើកវ៉ារថយន្តមិនស្គាល់ម៉ាក ១គ្រឿង ដែលធ្វើដំណើរស្របទិសគ្នាហើយវ៉ាជិតផុត ក៏ស្រាប់តែទៅប៉ះជាមួយរថយន្តមិនស្គាល់ម៉ាកខាងលើ ដែលធ្វើដំណើរបញ្ច្រាសទិសគ្នាបណ្តាលឲ្យរថយន្តកិនស្លាប់តែម្តង។

បច្ចុប្បន្ន ម៉ូតូរងគ្រោះយកទៅរក្សារទុក នៅអធិការនគរបាលខណ្ឌច្បារអំពៅ ចំណែកសពជនរងគ្រោះ ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់