ព័ត៌មានជាតិ

បង្រ្កាបករណីជួញដូរសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ និងដកហូតវត្ថុតាង១,០០៨.៦៨ក្រាម

ស្វាយរៀង: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ដោយមានការដឹកនាំ ចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារ ប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងការិយាល័យជំនាញ សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត និងមានការសម្របសម្រួលពី ឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញារអមសាលាដំបូង ខេត្តស្វាយរៀង បានបើកប្រតិបត្តិការ បង្ក្រាបករណីជួញដូរគ្រឿងញៀន ស្ថិតនៅសង្កាត់បាវិត ក្រុងបាវិត ព្រមទាំងបានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ស្រី០១នាក់ ជាជនជាតិវៀតណាម ។

ក្នុងប្រតិបត្តិការ កម្លាំងជំនាញដកហូតវត្ថុតាងបានសរុបរួមមាន៖ -សារធាតុញៀនសរុបទម្ងន់ ១,០០៨.៦៨ ក្រាម
-ជញ្ជីងថ្លឹងថ្នាំញៀន០៧ គ្រឿង ។-ទូរស័ព្ទដៃ១២គ្រឿង ។ -កុំព្យូទ័រយួរដៃ០១គ្រឿង ។ -ប្រាក់ដុល្លារ៩២២ដុល្លារ ។ -ប្រាក់ដុង ២៨,០០០,០០០ដុង ។ -ប្រាក់រៀល៤០,០០០រៀល និងសម្ភារ:ប្រើប្រាស់មួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់