ព័ត៌មានសិល្បៈ និងកម្សាន្ត

គង់ ចាន់ស្រីមុំ និងស្វាមី ដល់ថ្នាក់នេះ ក្រោយបែកគ្នាប៉ុន្មានថ្ងៃសោះ

(ភ្នំពេញ)៖ ពិតណាស់ សម្រាប់តារាស្រី គង់ ចាន់ស្រីមុំ សព្វថ្ងៃ អ្នកនាងកំពុងតែ ចាយជីវិតពោពេញទៅដោយក្តីសុខ ដើរលេងក្រៅប្រទេសសឹងតែ៤-៥ដងក្នុងមួយខែ លើសពីនេះទៀតនោះគឺ រឿងShopping ជះលុយទាំងម៉ឺនៗ ទៅលើរបស់ប្រេនៗមិនសំចៃដៃតែម្ដង។

ជាងនេះទៅទៀត មិនត្រឹមតែមានសេរីភាពក្នុងការដើរលេង ចាយវាយផ្សេងៗនោះទេ តែបើក្រលេកមើលជីវិតគ្រួសារតារាស្រីរូបនេះវិញ រឹតតែស្រស់បំព្រង ខណ:ដែលមានស្វាមីដ៏សែនល្អ ចាំគាំទ្រភរិយា មិនដែលហាមឃាត់ រារែកម្ដងណាឡើយរឿងបំពេញក្តីសុខឲ្យភរិយា ។

មិនតែប៉ុណ្ណោះ ថ្មីៗនេះ គង់ ចាន់ស្រីមុំ កាន់តែធ្វើឲ្យអ្នកទស្សនាចង់លើសជាតិស្ក ក្រោយពីត្រលប់មកពីប្រទេសថៃវិញ ដោយទៅសារនេះគ្មានស្វាមី និងកូនៗទៅជាមួយនោះឡើយ ធ្វើឲ្យនាងនឹករលឹក មកដល់អោបថើប កៀកកើយស្វាមីឡើងស្អិតបេះមិនចេញ មើលទៅគ្រួសារ អ្នកនាង ពិតជាសុភមង្គលខ្លាំងតែម្ដង ធ្វើអ្នកគាំទ្ររូបនាង តែងតែប្រាថ្នាជីវិតដូចខ្លួនបែបនេះ៕

មតិយោបល់