ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តម៉ាស្តារមួយគ្រឿង រេចង្កូតបុកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: នៅវេលាម៉ោង៤និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តម៉ាកម៉ាស្តារ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BG-9122 បើកបរបុកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរងការខូចខាត បង្កឲ្យមានការភ្ញាក់ផ្អើល ទីតាំងស្ថិតតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាស្តារ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BG-9122 បើកបរដោយជនមិនស្គាល់អត្តសញ្ញា ណម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងល្បឿនលឿន ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរេចង្កូត ជ្រុលទៅបុកទ្រូងផ្លូវពេញទំហឹងលាន់ដូចរន្ទះ បណ្តាលឲ្យរងការខូចខាត ។ ចំណែករថយន្តបង្កហេតុ បានខ្ទេចផ្នែកខាងមុខ និងផ្ទុះកង់ រងការខូចខាតយ៉ាងដំណំផងដែរ ។

បន្ទាប់ពីកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះទៅដល់ទីតាំងកន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនតៃកុងនាំយកទៅ
កាន់ប៉ុស្តិ៍ដើម្បីសាកសួរ និងយករថយន្តទៅរក្សាទុកជាបណ្តោះអាសន្ន រង់ចាំធ្វើការដោះស្រាយ ទៅតាមនីតិវិធីផ្លូវច្បាប់ នាពេលក្រោយបន្តទៀត ។

សូមបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ មិនមានមនុស្សរងគ្រោះថ្នាក់អ្វីនោះទេ ហើយក្រុមការងារ Post News យើងខ្ញុំគ្មានប្រភពណាបញ្ជាក់ប្រាប់ឲ្យដឹង ពីមូលហេតុនោះទេ ថាកត្តាអ្វីដែលនាំឲ្យរថយន្តបង្កហេតុ រេចង្កូតទៅបុកទ្រូងផ្លូវដូច្នេះ ទាំងនេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ៕

មតិយោបល់