ព័ត៌មានជាតិ

ម្តាយតេទូរស័ព្ទចូលច្រើនដងគ្មានអ្នកលើក ក៏ជិះម៉ូតូកង់បីមកផ្ទះកូនស្រីជួលនៅ ស្រាប់តែឃើញចងកស្លាប់មានសភាពហើមស្អុយ

ភ្នំពេញៈ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៩និង០០នាទីយប់ នៅចំណុចផ្ទះលេខ T១០២ បន្ទប់៣០១ ជាន់ទី៣ ផ្លូវសុធារស ក្រុមទី៥២ ភូមិ៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណីមនុស្សចងក ធ្វើអត្តឃាតសម្លាប់ខ្លួនមួយលើក ជនរងគ្រោះ(សព)ឈ្មោះ វ៉ាន់ លីនដា ភេទស្រី អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះជួលខាងលើ ។

ដំណើររឿងហេតុ៖ យោងតាមការរៀបរាប់របស់ឈ្មោះ ម៉ៅ នួន អាយុ៥៤ឆ្នាំ (ត្រូវជាម្តាយ) មានទីលំនៅបច្ចុប្បន្នភូមិ១ ឃុំស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល បានប្រាប់ថាជនរងគ្រោះមានវិបត្តិផ្លូវចិត្ត ហើយបានប្រាប់ក្រុមគ្រួសារថា ខ្លួនមករកការងារធ្វើនៅភ្នំពេញ បន្ទាប់មករយៈពេលបីថ្ងៃក្រោយ ម្តាយបានទាក់ទងតាមទូរស័ព្ទមកជនរងគ្រោះ តេចូលប៉ុន្តែគ្មានអ្នកលើក ដោយមានការសង្ស័យ ម្តាយក៏បានទាក់ទងអ្នករត់ម៉ូតូរ៉ឺម៉កកង់បី ដែលដឹកជនរងគ្រោះ ឲ្យដឹករកផ្ទះជួលដែលជនរងគ្រោះ (សព) ស្នាក់នៅ ពេលមកដល់ផ្ទះជួលម្តាយក៏បានឡើងទៅជាន់ទី៣ ហើយបានស្រែកឲ្យកូនបើកទ្វារ តែគ្មានអ្នកបើកទ្វារទេ ហើយមានធុំក្លិនស្អុយ បន្ទាប់មកម្តាយបានបើកវាំងននបង្អួចមើល ក៏ស្រាប់តែឃើញកូនស្រីរបស់គាត់ចងក និងកន្សែងភ្ជាប់និងឥដ្ឋខ្យល់មុខទ្វារចូលបន្ទប់ មានសភាពហើមធុំក្លិនស្អុយ ស្លាប់បាត់ទៅហើយ បន្ទាប់មកក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះត្រួតពិនិត្យសព ។

យោងតាមការត្រួតពិនិត្យ និងធ្វើកោស្យលវិច្ច័យរបស់នគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ បានឱ្យដឹងថាជនរងគ្រោះ បានចងកសម្លាប់ខ្លួនពិតប្រាកដមែន(ធ្វើអត្តឃាត) ។

បច្ចុប្បន្នសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យនៅឯស្រុកកំណើត ៕

មតិយោបល់