ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីលួច និងជួញដូរសារធាតុញៀន

កណ្តាល: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ៩ ខែ សីហា ឆ្នាំ២០២២ មានករណីអំពើលួច(កង់បីឥណ្ឌា) និង ជួញដូរនូវសារធាតុញៀនដោយខុសច្បាប់លើផ្លូវលេខ១០៧ ភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្កណ្ដាល។

ជនសង្ស័យ ០៣នាក់ (គេចខ្លួន​ម្នាក់)៖
១.ឈ្មោះ ម៉ាត រ៉ាយ៉ា ហៅមាន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរឥស្លាម ទីលំនៅស្នាក់នៅលើទូក ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។
២.ឈ្មោះ សុះ អាកាសាស់ ហៅហើម ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរឥស្លាមទីលំនៅ ភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។
៣.ឈ្មោះ ឧត្ដម ភេទប្រុស (គេចខ្លួន)។

សម្ភារ:បាត់បង់៖
–កង់បីឥណ្ឌាម៉ាកBAJA ពណ៌ស សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ កំពង់ចាម 1S-6367។

វត្ថុតាងចាប់យក៖
– ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀនចំនួន០៩កញ្ចប់តូច។
– ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន០១។
– កាបូបលុយពណ៌សូកូឡាចំនួន០១។

មុនពេល​កើតហេតុ វេលាម៉ោង០២និង០០នាទីរំលងអធ្រាត ជនរងគ្រោះបានចតកង់បីឥណ្ឌារបស់ខ្លួននៅលើផ្លូវលេខ១០៧ ភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ដោយមូលហេតុ កង់បីរបស់ខ្លួនខូច លុះព្រឹកឡើងទៅរកពុំឃើញក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍តាខ្មៅ ហើយបានឆែកកាំមេរ៉ាមើល ឃើញមានជនសង្ស័យចំនួន ០៣នាក់ បានធ្វើសកម្មភាពលួចកង់បី ហើយជនសង្ស័យបានគេចខ្លួនបាត់។ រហូតដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ កម្លាំងប៉ុស្ដិ៍តាខ្មៅបានសហការជាមួយកម្លាំងប៉ុស្ដិ៍ដើមមៀន បានឃាត់ខ្លួនជនសង្ស័យ និងឆែកឆេររកឃើញមានថ្នាំញៀនចំនួន ០៩កញ្ចប់ រួចក៏បាននាំយកមកប៉ុស្ដិ៍ដើម្បីសាកសួរ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចកង់បីឥណ្ឌារបស់ជនរងគ្រោះ ហើយបានយកទៅលក់នៅម្ដុំព្រែកឯង បានលុយចំនួន ២០ម៉ឺនរៀល រួចបានបញ្ជូនមកផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់