ព័ត៌មានជាតិ

Update៖ អាសូរណាស់! កម្មករសំណង់ម្នាក់ស្លាប់ និងម្នាក់ទៀតបញ្ជូនទៅសង្រ្គោះ បន្ទាប់ពីបាក់ប្លង់សេផ្ទះវីឡាសង្កត់លើ

ភ្នំពេញ: អាសូរណាស់! កម្មករសំណង់ម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសបញ្ជូនទៅសង្រ្គោះភ្លាមៗ ខណ:ដែលកំពុងចាក់ប្លង់សេ មិនទាន់ហើយផង ស្រាប់តែបាក់សង្កត់លើយ៉ាងពេញទំហឹង កើតហេតុកាលពីវេលាម៉ោងជាង៩ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅក្នុងដីឡូតិ៍មួយកន្លែង ដែលកំពុងសាងសង់លក្ខណ:ផ្ទះវីឡាលំហែ ទីតាំងតាមបណ្តោយផ្លូវលំ ក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ ភិន សារុន ភេទប្រុស អាយុ៤០ឆ្នាំ មានស្រុកកំណើតនៅភូមិដូង ស្រុករមាសហែក ខេត្តស្វាយរៀង ។ ចំណែកជនរងគ្រោះម្នាក់ទៀត ដែលកំពុងសង្រ្គោះពុំទាន់ស្គាល់អត្តសញ្ណាណនៅឡើយទេ ។

យោងតាមតាមប្រភពពីកម្មករ ដែលនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ សំណង់អគារខាងលើ កំពុងចាក់ប្លង់សេផ្នែកខាងមុខ ដោយប្រើចន្ទល់ដែក ពេលចាក់រួចរាល់ហើយ កម្មករម្នាក់បានចុះមកក្រោមអស់ នៅតែម្នាក់ បន្តវីបេតុងដើម្បីបង្រៀបឲ្យស្មើ ខណ:ដែលកំពុងតែវីស៊ីម៉ងត៍ នៅលើប្លង់សេទើបចាក់រួច ស្រាប់តែបាក់ធ្លាក់សង្កត់ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ បញ្ជូនទៅសង្រ្គោះភ្លាមៗ នៅឯមន្ទីរពេទ្យតែម្តង ។

ក្រោយកើតហេតុអាជ្ញាធរមានសមត្ថកិច្ច ចុះទៅពិនិត្យ ទីតាំងកន្លែងកើតហេតុខាងលើ និងពិនិត្យកោសល្យវិច័យលើសព រួចទើបប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕

មតិយោបល់