ព័ត៌មានជាតិ

រុស្ស៊ី​ដោះដូរ​ទំនិញ​យក​ប្រេង​ជាមួយ អ៊ីរ៉ង់​

​រុស្ស៊ី និង​អ៊ីរ៉ង់​ជា​ប្រទេស​ផលិត​ប្រេង ឆៅ​នាំចេញ​ប្រេង​ច្រើន​ជាង​គេ​ក្នុង​តំបន់ ហើយក៏​ជា​ប្រទេស​ដែល​រង​ការដាក់​ទណ្ឌ កម្ម​ដឹកជញ្ជូន​ពី​អាមេរិក និង​លោក​ខាង លិច​ដូចគ្នា ។ ក្នុងពេល​ដែល​តម្លៃ​ប្រេង ធ្លាក់ចុះ ប្រទេស​ទាំង​ពីរ​បាន​សម្រេច ចាប់ដៃ​គ្នា​ទប់ស្កាត់​ស្ថេរភាព​តម្លៃ​ប្រេង របស់ខ្លួន ។
​រុស្ស៊ី​ផលិត​ប្រេង​បាន​ដល់​១០,៥​លាន ធុង​ក្នុង​មួយថ្ងៃ ស្មើ​១១​ភាគរយ​នៃ​តម្រូវ ការប្រើប្រាស់​នៅ​ទូទាំង​ពិភពលោក ។ តាម​តួលេខ​របស់​រុស្ស៊ី ដោយសារ​តម្លៃ ប្រេង​ធ្លាក់ចុះ​៣០​ភាគរយ រុស្ស៊ី​ត្រូវ​ខាត បង់​ពី​៩០​ដល់​១៤០​ពាន់​លាន​ដុល្លារ​ក្នុង មួយឆ្នាំ ។
​ចំណែក​ភាគី​អ៊ីរ៉ង់​វិញ​តម្លៃ​ប្រេង​ធ្លាក់ ចុះ​ធ្វើឱ្យ​ប្រាក់ចំណូល​របស់​អ៊ីរ៉ង់​ក៏​ធ្លាក់ ចុះ​ពី​៨-១០​ភាគរយ​ផង​ដែរ ។
​កាលពី​ចុង​សបា្ដហ៍​កន្លងមក រដ្ឋមន្ដ្រី ក្រសួង​សេដ្ឋកិច្ច​រុស្ស៊ី​បាន​បំពេញ​ទស្សន កិច្ច​ទៅ​កាន់​ទី​ក្រុងតេអេ​រ៉ង់ ដោយ​ជួប ពិភាក្សា​ជាមួយ​សម​ភាគី​អ៊ីរ៉ង់ ហើយក៏ បាន​ព្រមព្រៀង​ដោះដូរ​ទំនិញ​យក​ប្រេង មាន​តម្លៃ​ដល់​ទៅ​១,៥​ពាន់​លាន​ដុល្លារ ។
​សារព័ត៌មាន​រុស្ស៊ី រៀនូ​វូ​ស្ទី បាន​ផ្សព្វ ផ្សាយ​ថា ជាមួយ​នឹង​កិច្ចព្រមព្រៀង​នោះ អ៊ីរ៉ង់​នឹង​នាំ​ប្រេង​ឆៅ​ប្រមាណ​៥​សែន​ធុង ក្នុង​មួយ​ថ្ងៃ​ទៅកាន់​ប្រទេស​រុស្ស៊ី ចំណែក រុស្ស៊ី នឹង​ផ្គត់ផ្គង់​ផលិតផល​កសិកម្ម ឧស្សាហកម្ម​ដែល​អ៊ីរ៉ង់​ត្រូវការ​ជា​ចាំ បាច់​ទៅឱ្យ​វិញ ។ កិច្ចព្រមព្រៀង​នោះ​នឹង ជួយ​អ៊ីរ៉ង់​ពង្រឹង​តម្លៃ​នាំចេញ​ប្រេង​បាន ៥០​ភាគរយ ។
​បច្ចុប្បន្ន​ប្រទេស​ទាំង​ពីរ​កំពុង​ពិភាក្សា ឱ្យបាន​លម្អិត​ពី​មុខ​ទំនិញ​ពាក់ព័ន្ធ​ក្នុង​ការ ដោះដូរ និង​មធ្យោបាយ​ដឹកជញ្ជូន ។ ប្រទេស​ទាំង​ពីរ​អាច​ប្រើប្រាស់​រថយន្ដ ដឹកទំនិញ រថភ្លើង ឬ​យន្ដហោះ​សម្រាប់ អនុវត្ដ​ការដោះដូរ​ទាំងនោះ ។​
​រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច​រុស្ស៊ី​ក៏បាន បញ្ជាក់ទៀតថា ប្រទេស​ទាំង​ពីរ​កំពុង​តែ ស្រាវជ្រាវ​ដែល​អាច​ឈាន​ដល់​ការប្រើ ប្រាស់​រូបិយវត្ថុ​ប្រទេស​ទាំង​ពីរ​ក្នុង​ការ ដោះដូរ​ពាណិជ្ជកម្ម ។
​ចំណែក​អាមេរិក​វិញ​នៅ​តែ​បន្ដ​រក្សា ការដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ដល់​រុស្ស៊ី ដដែល ។ រដ្ឋមន្ដ្រីការបរទេស​អាមេរិក លោក​ច​ន ឃើ​រី បាន​ប្រកាស​កាលពី​ថ្ងៃ ទី​២ ខែ​ធ្នូ ថា ការដាក់​ទណ្ឌកម្មសេដ្ឋកិច្ច របស់​លោក​ខាងលិច​ទៅ​លើ​ប្រទេស​រុស្ស៊ី នឹង​មិន​មាន​ការ​ផ្លាស់​ប្ដូរ​នោះឡើយ ហើយ​វា​អាច​ជួយ​ដល់​តំបន់​ភាគ​ខាង កើត​អ៊ុយ​ក្រែន​ស្វែងរក​បាន​សុខ​សន្ដិភា​ព នៅ​ពេល​ឆាប់ៗ ហើយ​បើ​រុស្ស៊ី​នៅតែ បន្ដ​លូកដៃ​នោះ សេដ្ឋកិច្ច​រុស្ស៊ី​ប្រាកដជា ធ្លាក់ចុះ​ក្នុងស្ថានភាព​អាក្រក់​បំផុត​នៅ ឆ្នាំ​២០១៥ ។
​ចំណែក​អ្នកនាំពាក្យ​ក្រសួងការបរទេស រុស្ស៊ី​វិញ កាលពី​ថ្ងៃ​ទី​២ ខែ​ធ្នូ​បាន​បញ្ជាក់ ថា ការដាក់ទណ្ឌកម្ម​ពី​លោកខាងលិច មកលើ​ប្រទេស​រុស្ស៊ី​បាន​គំរាមកំហែង ដល់​សេដ្ឋកិច្ចពិភពលោក​ទាំង​មូល មិន មែន​តែ​ប្រទេស​រុស្ស៊ី​នោះឡើយ ។ ការ ដាក់ទណ្ឌកម្ម​របស់លោក​ខាងលិច​ពិតជា ធ្វើឱ្យ​រុស្ស៊ី​ខាតបង់​ជាច្រើន​ក្នុង​មួយ​ឆ្នាំៗ ដោយសារ​តែ​មុខ​ទំនិញ​សំខាន់ៗ​របស់ រុស្ស៊ី​ត្រូវ​ធ្លាក់ចុះ ។ តាម​ការព្យាករណ៍ រូបិយវត្ថុ​រុស្ស៊ី​នឹង​ត្រូវ​ធ្លាក់​ថ្លៃ​ពី​៦,៨​ភាគ រយ រហូតដល់​១៣,៥​ភាគរយ​នៅ​ឆ្នាំ ២០១៥ ៕
2014-12-05_090339

មតិយោបល់