ព័ត៌មានជាតិ

រដ្ឋប្រហារនៅស៊ូដង់៖ នាយករដ្ឋមន្ត្រី លោក Abdalla Hamdok ត្រូវបានដោះលែងឱ្យត្រឡប់ទៅផ្ទះវិញ!

(ខាទុំ)៖ នាយករដ្ឋមន្ត្រីស៊ូដង់ លោក Abdalla Hamdok និងភរិយារបស់លោកបានត្រឡប់ទៅកាន់គេហដ្ឋានវិញហើយ នៅក្រោមការរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំង បន្ទាប់ពី ត្រូវបានយោធាចាប់ខ្លួន នៅក្នុងការធ្វើរដ្ឋប្រហារមួយ។

លោក Abdalla Hamdok និងភរិយា រួមទាំងរដ្ឋមន្ត្រីជាច្រើននាក់នៃរដ្ឋាភិបាលរបស់លោកត្រូវបានយោធាចាប់ឃុំខ្លួននៅក្នុងការធ្វើរដ្ឋប្រហារមួយកាលពីថ្ងៃចន្ទដើមសប្ដាហ៍ កន្លងទៅនេះ ដែលយោធាអះអាងថាធ្វើឡើងដើម្បីទប់ស្កាត់កុំឱ្យសង្រ្គាមស៊ីវិលផ្ទុះឡើង។ សហគមន៍អន្តរជាតិបានថ្កោលទោសយ៉ាងខ្លាំងលើការធ្វើរដ្ឋប្រហារ ហើយអំពាវនាវឱ្យយោធាស៊ូដង់ដោះលែងមន្ត្រីរដ្ឋាភិបាល និងលោក Hamdok ជាបន្ទាន់។

ចាប់តាំងពីមានរដ្ឋប្រហារកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះមក ភាពតានតឹងនៅក្នុងប្រទេសស៊ូដង់នៅតែបន្តកើនឡើង ដោយមនុស្សបាតុករប្រឆាំង
រដ្ឋប្រហារយ៉ាងហោច៧នាក់ ត្រូវបានគេរាយការណ៍ថាបានស្លាប់ និង១៤០នាក់រងរបួសនៅក្នុងការបង្រ្កាបពីសំណាក់យោធា៕

ប្រភព៖​​​​​​ Reuters

មតិយោបល់