ព័ត៌មានជាតិ

រថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកបុកនិងកិនអ្នកថ្មើរជើងម្នាក់ បណ្តាលឲ្យខ្ទេចក្បាលស្លាប់មួយរំពេច

ភ្នំពេញ: នៅថ្ងៃច័ន្ទ ១៤រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង០១និង៤០នាទី ត្រង់ចំណុចមុខផ្លូវចូលបូរីVIP លើផ្លូវ២១៧ ស្ថិតក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជនីភ្នំពេញ មានករណីគ្រោះថ្នាក់ ចរាចរណ៍ មួយបានកើតឡើង រថយន្តមិនស្គាល់ម៉ាកមួយគ្រឿង ខណ:បើកបរបានបុក និងកិនបុរសអ្នកថ្មើរជើងម្នាក់ បណ្តោលឲ្យខ្ទេចក្បាលស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុភ្លាមៗ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ជនរងគ្រោះដែលជាអ្នកថ្មើរជើងនោះ ពុំស្គាល់អត្តសញ្ញាណនោះឡើយ ហើយបានស្លាប់នៅកន្លែងកើតហេតុ ។ ចំណែកឯភាគីរថយន្តបង្កហេតុក៏ពុំស្គាល់ម៉ាកពុំស្គាល់ស្លាកលេខ នោះដែរ ក្រោយពេលកើតហេតុ បានបើកគេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង ។

ដំណើរនៃរឿងហេតុ៖ នៅមុនពេលកើតហេតុ គេឃើញរថយន្តនិងអ្នកថ្មើរជើង ធ្វើដំណើរស្របទិសគ្នា ពីជើងទៅត្បូង លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុរថយន្តបង្កបានបុកហើយនិងកិនអ្នកថ្មើរជើងបណ្តាលឲ្យស្លាប់តែម្ដង ។

មូលហេតុ៖ មកពីរថយន្តបើកបរលឿន ខ្វះការប្រុងប្រយ័ត្ន ។ សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាល យកទៅតម្កល់នៅវត្តសំបួរមាស ។ បច្ចុប្បន្ន: ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ កម្លាំងសមត្ថកិច្ចនគរបាល បាននឹងកំពុងស្រាវជ្រោវបន្ត ដើម្បីស្វែងរកចាប់ខ្លួនតែកុងរថយន្តបង្កហេតុ យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕

មតិយោបល់