ព័ត៌មានជាតិ

ម្ចាស់ឈប់ម៉ូតូភ្លេចដកកូនសោ ហើយដើរចូលទៅតូចលក់ទូរស័ព្ទ ត្រូវជនសង្ស័យម្នាក់ឡើងបញ្ឆេះជិះគេចខ្លួន

ភ្នំពេញ: នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៤និង០០នាទី កម្លាំងការិយាល័យបានស្រាវជ្រាវ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ នៅចំណុចភ្លើងស្តុបបឹងកក់ ផ្លូវលេខ៧០ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួច ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០១៨ លេខតួ លេខម៉ាស៊ីន ៥២៦២១៩៣ ពាក់ផ្លាកលេខ ភ្នំពេញ១GZ-៧០៨៨ នៅចំណុចតូបលក់ទូរស័ព្ទដៃ ផ្លូវបេតុង ក្រុម៧ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៥និង៤០នាទី និងចាប់យកម៉ូតូរបស់ជនរងគ្រោះចំនួន០១គ្រឿង បញ្ជូនមកការិយាល័យចាត់ការតាមនីតិវិធី ។

ជនសង្ស័យមានឈ្មោះ លាស់ រ័ត្នធា ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលេខ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ភស្តុតាងចាប់យក៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០១៨ លេខតួ លេខម៉ាស៊ីន ៥២៦២១៩៣ ពាក់ផ្លាកលេខ ភ្នំពេញ ១GZ-៧០៨៨ ។

ជនរងគ្រោះមានឈ្មោះ កេត សុខកែម ភេទប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

សម្ភារ:បាត់បង់៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០១៨ លេខតួ លេខម៉ាស៊ីន ៥២៦២១៩៣ ពាក់ផ្លាកលេខ ភ្នំពេញ ១GZ-៧០៨៨ ។

ហេតុការណ៍៖ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៥ និង៤០ នាទី មានករណីអំពើលួចម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០១៨ លេខតួ លេខម៉ាស៊ីន ៥២៦២១៩៣ ពាក់ផ្លាកលេខ ភ្នំពេញ ១GZ-៧០៨៨ ប្រព្រឹត្តនៅចំណុចតូបលក់ទូរស័ព្ទដៃ ផ្លូវបេតុង ក្រុម៧ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យឈ្មោះ លាស់ រ័ត្នធា ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរ នៅពេលជនសង្ស័យធ្វើដំណើរ ដោយថ្មើរជើងចេញពីផ្ទះរបស់ខ្លួន នៅម្តុំបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ គោលបំណងលួចម៉ូតូរបស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ពេលជនសង្ស័យដើរមកដល់ចំណុចកើតហេតុខាងលើ ក៏បានឃើញម៉ូតូម៉ាកខាងលើ របស់ជនរងគ្រោះឈ្មោះ កេត សុខកែម ភេទប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិ ខ្មែរ ចតទុកនៅកន្លែងកើតហេតុ ដោយមានដោតសោកុងតាក់ជាប់និងកុងតាក់ម៉ូតូ ហើយជនរងគ្រោះដើរចូលទៅតូចលក់ទូរស័ព្ទបាត់ទៅ ឃើញដូច្នោះជនសង្ស័យក៏បានឡើងបញ្ឆេះម៉ូតូរបស់ជនរងគ្រោះ ជិះចេញគេចខ្លួនបាត់តែម្តង ។

បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់