Update៖ បុរសជាសន្តិសុខម្នាក់ សន្យាថាបើកប្រាក់ខែនឹងនាំក្មួយស្រីទៅញ៉ាំអី បែរជាមកដេកស្លាប់លើកង់បី បន្សល់ទុកកូន ៣នាក់ឲ្យកំព្រា

ភ្នំពេញៈ នៅវេលាម៉ោង ១និង៥០នាទីរសៀល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ស្ថិតតាមបណ្ដោយផ្លូវ ម៉ៅសេទុង សង្កាត់ផ្សាដើមគរ ខណ្ឌទួលគោក មានករណី មនុស្សដេកស្លាប់ កើតឡើងចំនួន០១លើក ។

ជនរងគ្រោះឈ្មោះ ឆាន ប៊ុននី ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរ សន្តិសុខ ក្រុមហ៊ុនឯកជន ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅ ស្រុកពាមជរ ខេត្តព្រៃវែង មានប្រពន្ធ ៣នាក់ និងកូន ៣នាក់។

ដំណើររឿង៖ យោងតាមការរៀបរាប់របស់ក្មួយស្រីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុមួយសប្ដាហ៍ពូរបស់នាង បានសន្យាថា ពេលបើកប្រាក់ខែនឹងជូននាងទៅញ៉ាំអី ប៉ុន្តែអកុសលបែរជាមកដេកស្លាប់លើកង់បីទៅវិញ។

បច្ចុប្បន្ន សពរង់ចាំនគរបាលបច្ចេកទេសកោសល្យវិច័យពិនិត្យរួច ដើម្បីរកមូលហេតុនៃការស្លាប់ និងប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *