ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីហិង្សាយកកាំបិតប៉័ងតោ កាប់ទៅលើជនរងគ្រោះ

កណ្តាល: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃ ពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែ សីហា ឆ្នាំ២០២២មានករណីហិង្សាដោយចេតនាចំណុចផ្លូវលេខ២១ ភូមិព្រែកឡុង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យ២នាក់៖
១-ផាន ផានិត ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរទីលំនៅភូមិព្រែកខ្សេវ សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករ (ឃាត់ខ្លួន)។
២-ឈ្មោះសីហា ហុក ហៅ តូណា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែកខ្សេវ សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបុគ្គលិកម៉ាត(ឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖
1-កាំបិតប៉័ងតោដងឈើចំនួន១ដងប្រវែង១០ស.ម ផ្លែប្រវែង២០ស.ម(របស់ជនសង្ស័យ)។
2-ម៉ូតូ១គ្រឿងម៉ាក HONDA ១២៥ពណ៌ក្រហម ស៊េរី២០១៤ ឡើងតែម២០២២ គ្មានផ្លាកលេខ(របស់ជនសង្ស័យជិះធ្វើសកម្មភាព)។

នៅវេលាកើតហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូឌុបមិត្តភ័ក្រក្នុងគោលបំណងទៅហូបបង្អែមនៅជិតរោងចក្រព្រែកឡុង លុះជិះដល់ចំណុចកើតហេតុខាងលើ ស្រាប់តែក្រុមជនសង្ស័យបានជិះម៉ូតូ ១គ្រឿងមកពីក្រោយ ហើយជនសង្ស័យម្នាក់ឈ្មោះ សីហា ហុក អង្គុយពីក្រោយបានយកកាំបិតប៉័ងតោកាប់ទៅលើជនរងគ្រោះបណ្តាលរងរបួសរយះកដៃខាងឆ្វេង រួចហើយក្រុមជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់តែម្តង។

ក្រោយពីបានទទួលបណ្តឹងពីជនរងគ្រោះរួចមកកម្លាំងនគរបាលប៉ុស្តិ៍រការខ្ពស់បានធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី១០ ខែឆ្នាំដដែលទើបឃាត់ខ្លួនជនសង្ស័យបានយកទៅសាកសួរនៅប៉ុស្តិ៍ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកពិតជាបានធ្វើសកម្មភាពយកកាំបិតប៉័ងតោកាប់ទៅលើជនរងគ្រោះប្រាកដមែន។

បច្ចុប្បន្ន​ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់