ភ្នំពេញៈ នាវេលាម៉ោង ៩និង៤០នាទីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ មានករណីបុរសម្នាក់ជិះម៉ូតូបុកត្រាក់ទ័រចតចោលពីក្រោយ បណ្ដាលឲ្យស្លាប់ ស្ថិតតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ មិន ឆាត ភេទប្រុស អាយុ ៤០ឆ្នាំ (ស្លាប់) មុខរបរជាងភ្លើង បើកបរម៉ូតូម៉ាក ឌ្រីមសង សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាក់លេខ កណ្ដាល 1E-4627 មានស្រុកកំណើតនៅស្រុកកំចាយមារ ខេត្តព្រៃវែង មានប្រពន្ធ និងកូនស្រីម្នាក់អាយុ ១២ឆ្នាំ។
ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ បើកបរម៉ូតូចេញពីធ្វើការថែមម៉ោង ត្រឡប់មកផ្ទះវិញ ប៉ុន្តែអកុសលជួបគ្រោះថ្នាក់ជិះម៉ូតូបុក ត្រាក់ទ័រចតចោលពីក្រោយ បណ្ដាលឲ្យស្លាប់បន្សល់ទុកកូនស្រីម្នាក់ឲ្យកំព្រា។
ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងធ្វើកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី នៅឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ៕






មតិយោបល់