ព័ត៌មានជាតិ

បង្រ្កាបក្រុមជិះម៉ូតូបំពង់សំឡេង (ស៊ីម៉ាំងប្រែន) ចំនួន០៨គ្រឿង នៅខណ្ឌដូនពេញ

ភ្នំពេញៈ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង២២និង០០នាទី ដោយអនុវត្តន៍តាមគោលការណ៍ដឹកនាំរបស់ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងបទបញ្ជាផ្ទាល់របស់លោកវរ:សេនីយ៏ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ កម្លាំងផ្នែកយុត្តិធម៌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក បានធ្វើការឃាត់ម៉ូតូបំពង់សំឡេង (ស៊ីម៉ាំងប្រែន) បានចំនួន០៨គ្រឿង នៅចំណុចក្នុងតំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ចំពោះមុខកម្លាំងអធិការដ្ឋាន-ប៉ុស្តិ៍ រដ្ឋបាល បន្តអនុវត្តន៍ក្នុងការបង្រ្កាបម៉ូតូខាងលើជាប់ជាប្រចាំ ៕

មតិយោបល់