ព័ត៌មានជាតិ

ក្មេងប្រុស២នាក់ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន រេចង្កូតចូលផ្ទះពលរដ្ឋបុករានទេវតាពេញទំហឹង បណ្តាលឲ្យសន្លប់បាត់ស្មារតី

ភ្នំពេញ: នៅវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ក្មេងប្រុស២នាក់អាយុ១៥ឆ្នាំ ដើរលក់គ្រឿងម្ជូរ ជិះម៉ូតូមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1AN-5800 បានឌុបគ្នាបើកបរក្នុងល្បឿន លឿន រេចង្កូតចូលផ្ទះប្រជាពលរដ្ឋបុករានទេវតាពេញទំហឹង បណ្តាលឲ្យសន្លប់រងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ទីតាំងស្ថិតតាមបណ្តោយផ្លូវ៣៧១ ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេឃើញក្មេងប្រុសចំនួន០២នាក់ ជិះម៉ូតូមួយគ្រឿងឌុបគ្នាបើកបរក្នុងល្បឿនយ៉ាងលឿន ធ្វើដំណើរតាមបណ្តោ យផ្លូវលេខ៣៧១ ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុ រេចង្កូតចូលផ្ទះបងប្អូនប្រជាពលរដ្ឋ បុករានទេវតាពេញទំហឹង បណ្តាលឲ្យសន្លប់បាត់ស្មារតីរងរបួសធ្ងន់ ត្រូវបានរថយន្តមន្ទីរពេទ្យសុងកាណ៌ដឹកយកទៅសង្រ្គោះបន្ទាន់ផងដែរ ។

ក្មេងប្រុសរងគ្រោះទាំងពីរនាក់ខាងលើនោះ សង្ស័យទើបនឹងមកពីដើរលក់គ្រឿងម្ជូរនាពេលយប់ ហើយបានជិះម៉ូតូត្រលប់ទៅផ្ទះវិញ ប្រហែលជាងងុយដេកបណ្តាលឲ្យជិះម៉ូតូរេចង្កូតចូលផ្ទះប្រជាពលរដ្ឋបុករានទេវតាតែម្តង ។ ក្មេងប្រុសទាំងពីរនាក់នោះ មានអាយុ អាយុ១៤ទៅ១៥ឆ្នាំប៉ុណ្ណោះ ។

បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ជើងគោក បានចុះទៅពិនិត្យមើល យកម៉ូតូក្មេងរងគ្រោះទៅរក្សាទុកជា បណ្តោះអាសន្ននៅប៉ុស្តិ៍ ទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់