ព័ត៌មានជាតិ

រត់​ជាន់​គ្នា​ស្លាប់ 14 នាក់​នៅ​ភាគ​ពាយព្យ​ប្រទេស​ចិន​

ទីក្រុង​ប៉េកាំង​៖​មនុស្ស 14 នាក់​ដែល​បាន​ស្លាប់​និង 10 នាក់​ទៀត​រងរបួស​នៅក្នុង​ហេតុការណ៍​រត់​ជាន់​គ្នា​មួយ​នៅពេលដែល​មាន​ការប្រមូល​ផ្តុំគ្នា​ប្រារព្ធ​ពិធីបុណ្យ​សាសនា​នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​ចិន​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​។​

​ហេតុការណ៍​នៃ​ការ​រត់​ជាន់​គ្នា​ត្រូវ​បាន​កើតឡើង​នៅ​កំឡុង​ម៉ោង 1 ថ្ងៃត្រង់​នៅពេលដែល​គ្រប់​គ្នា​កំពុង​ធ្វើ​ពិធី​ទទួលទាន​អាហារ​ថ្ងៃត្រង់​ដល់​អ្នក​ដែល​បាន​ចូលរួម​ក្នុង​ពិធីបុណ្យ​សាសនា​ដែល​បាន​ធ្វើឡើង​នៅក្នុង​ទីក្រុង Guyuan ហើយ​អ្នករងរបួស​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ​នៅពេល​ការស៊ើបអង្កេត​ស្ថិតនៅក្នុង​ដំណើរការ​នៅឡើយ​៕​
8c89a590f56e1434443204

មតិយោបល់