ព័ត៌មានជាតិ

រថយន្តកូរ៉េបុកហាយឡាក់វីហ្គោ កំពុងបើកឆ្លងផ្លូវ រងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ នាវេលាម៉ោង ១០និង១០នាទីយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត ស្ថិតតាមបណ្ដោយផ្លូវហាណូយកែងផ្លូវសម្ដេច ជា ស៊ីម សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកបររថយន្តម៉ាក ហាយឡាក់វីហ្គោ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2V-5686 ធ្វើដំណើរតាមបណ្ដោយផ្លូវសម្ដេច ជា ស៊ីម ពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ បានបើកឆ្លងផ្លូវហាណូយ ស្របពេលកំពុងបើកឆ្លងក៏មានរថយន្តកូរ៉េមួយគ្រឿងម៉ាក ហ៊ីណូ ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្ដាំ PP-2393 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយពីជើងទៅត្បូងក្នុងល្បឿនលឿន ជ្រុលបុកពេញទំហឹង​ បណ្ដាលឲ្យរងការខូចខាត ខ្ទាតឡើងខឿនសួនច្បារពុះចែកទ្រូងផ្លូវតែម្ដង។

ក្រោយពេលកើតហេតុភាគីទាំងពីរ ក៏ធ្វើការចរចាដោះស្រាយគ្នា ដោយមិនចង់មានរឿងរ៉ាវវែងឆ្ងាយភាគីខាងរថយន្តកូរ៉េ ក៏ព្រមយករថយន្តហាយឡាក់វីហ្គោ ទៅជួសជុលឲ្យឡើងវិញ ដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕

មតិយោបល់