ព័ត៌មានជាតិ

បុរសម្នាក់រងរបួសសង្ស័យបាក់ជើង ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ

ភ្នំពេញ: នាវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្តាលឲ្យបុរសម្នាក់រងរបួសសង្ស័យបាក់ជើង ស្ថិតម្ដុំស្ដុបចូលវត្តច្បារអំពៅ តាមបណ្តោយផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

រថយន្តម៉ាក លុចស៊ីស GS300 ពាក់ស្លាកលេខ ភ្នំពេញ 2BA-9500។
ម៉ូតូម៉ាក ឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HS-8197 បើកបរដោយបុរសម្នាក់។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាងទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់ ចំពោះអ្នករងរបួស ត្រូវបានបញ្ជូនទៅសង្រ្គោះភ្លាមៗ នៅមន្ទីរពេទ្យ៕

មតិយោបល់