តារាស្រី Shuhua ដួលកណ្ដាលឆាក ពេល កំពុងសម្ដែងជាមួយក្រុមសុខៗ នៅ Concert ក្រុមថ្មីៗនេះ

ភ្នំពេញ៖ Shuhua ((G)I-DLE) បាន ដួល លើឆាក អំឡុងពេល ក្រុមកំពុងសម្ដែង លើឆាកការប្រគំតន្ត្រីទេសចរណ៍ឆ្នាំ ២០២២ “Just Me” នៅទីក្រុងមិចស៊ីកូ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២។

អ្នកគាំទ្រ បាន ឲ្យដឹងថា Shuhua មិន អាចបន្តការសម្ដែង បាន ទៀត ហើយស្រាប់តែអង្គុយចុះ ដួលលើឆាកភ្លាមៗ ពេល កំពុង សម្ដែង បទ «My Bag»។ ពេល នោះ Yuqi បាន ទៅ ជួយនាង ហើយលើកគ្រា ចុះពីលើឆាក ស្របពេលសមាជិក ៣នាក់ផ្សេងទៀត បន្តការសម្ដែង កុំឲ្យដាច់។អ្នកគាំទ្រ បាន ឲ្យដឹងថា Shuhua មិន អាចបន្តការសម្ដែង បាន ទៀត ហើយស្រាប់តែអង្គុយចុះ ដួលលើឆាកភ្លាមៗ ពេល កំពុង សម្ដែង បទ «My Bag»។ ពេល នោះ Yuqi បាន ទៅ ជួយនាង ហើយលើកគ្រា ចុះពីលើឆាក ស្របពេលសមាជិក ៣នាក់ផ្សេងទៀត បន្តការសម្ដែង កុំឲ្យដាច់។

ព័ត៌មាន បន្ថែមពីអ្នកដែល បាន ឃើញផ្ទាល់ នៅ បាន បញ្ជាក់ដែរថា Shuhua អស់ខ្យល់ (អស់ថាមពល) ដោយសាររយៈកម្ពស់ខ្ពស់ (សម្ពាធខ្យល់) ឬអាច និយាយឲ្យស្រួលយល់ គឺប្រៀបដូចជាការប្លែកកន្លែង ចាញ់អាកាសធាតុ។ ជាមួយគ្នានោះ គេដឹងហើយថា នៅ មិចស៊ីកូ មាន រយៈកម្ពស់ខ្ពស់ជាងនៅកូរ៉េខាងត្បូង ហើយ Shuhua មិនមែនជា Idol តែម្នាក់ដែលជួបបញ្ហា នេះទេ ព្រោះ កន្លងមកក៏ធ្លាប់មានតារា ផ្សេង ទៀតជួបបញ្ហា នេះ ដែរ រហូត អស់ថាមពលសម្ដែង តទៀតលែងបាន ឬប្រឹង សម្ដែង ទាំងឈឺ។

បន្ទាប់ពីបាន សម្រាក ស្រួលបួលហើយ ប្អូនពៅរបស់ (G)I-DLE ក៏បាន ប្រសើរឡើងវិញ ហើយអាច វិល មក សម្ដែង នូវបទចម្រៀង ដែល នៅ សេសសល់ជាមួយនឹង បងៗរហូតដល់ចប់៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *