ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោង ៤និង៤៥នាទីទៀបភ្លឺឈានចូលថ្ងៃទី១៨ សីហា ឆ្នាំ២០២២ មានករណីជនសង្ស័យមានគ្នាច្រើននាក់ ធ្វើសកម្មភាពកាប់ បណ្តាលឲ្យម៉ូតូមួយគ្រឿងខ្ទេច និងមានមនុស្សរងរបួសរយះដៃ ម្តុំមុខវត្តសំបួរមាស ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះ ២នាក់ បើកបរម៉ូតូម៉ាក ឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1J-8918 រងរបួសដាច់ដៃ។
ជនសង្ស័យមានគ្នា ៣ម៉ូតូ ក្រោយធ្វើសកម្មភាពកាប់ជនរងគ្រោះរួច បើករត់គេចបាត់ស្រមោល។
ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូចេញពីបុរីសន្តិភាព២ ទៅកន្លែងដេកនៅទួលទំពូង ស្រាប់តែជិះមកដល់កន្លែងកើតហេតុ ក៏លេចមុខជនសង្ស័យជិះម៉ូតូ ៣គ្រឿង ក្នុងដៃប្រដាប់ដោយអាវុធ ដាវ និងកាំបិតប៉័ងតោ ធ្វើសកម្មភាពធាក់ម៉ូតូជនរងគ្រោះ និងកាប់យកៗ បណ្ដាលឲ្យជនរងគ្រោះភ័យស្លន់ស្លោស្រែកឲ្យពលរដ្ឋក្បែរជួយផង គេកាប់ប្លន់ម៉ូតូខ្ញុំហើយ។
ករណីនេះ ប្រជាពលរដ្ឋរស់នៅម្ដុំកន្លែងកើតហេតុ សំណូមពរដល់អាជ្ញាធរមូលដ្ឋានសង្កាត់ដង្កោ មេត្តាជួយចុះល្បាតផង ហើយក្រោយពីកើតហេតុជនរងគ្រោះ ក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានសង្កាត់ដង្កោ ដើម្បីឲ្យជួយស្វែងរកជនបង្ក មកផ្ដន្ទាទោសតាមច្បាប់៕
មតិយោបល់