ព័ត៌មានជាតិ

ក្មេងទំនើង២ក្រុមជិះម៉ូតូ២គ្រឿង ដេញវាយគ្នាពេញផ្លូវរួចក៏ជ្រុលបុកគ្នា បណ្ដាលឲ្យស្លាប់ម្នាក់រងរបួសធ្ងន់ ៣នាក់

ភ្នំពេញ: កាលពីវេលាម៉ោង ២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញយុវជនម្នាក់បានស្លាប់ភ្លាមៗ និង៣នាក់ទៀតរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ខណ:ដែលពួកគេជិះម៉ូតូដេញវាយគ្នាពេញផ្លូវ ។

ជនរងគ្រោះឈ្មោះ ផល ប៉ូលី អាយុ ២០ឆ្នាំ មុខរបរកម្មកររោងចក្រ (ស្លាប់) មានស្រុកកំណើតស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចំណែកអ្នកជិះ ពីក្រោយត្រូវជាមិត្តភ័ក្រមានឈ្មោះ អូន សុភក្រ្ក អាយុ ២១ឆ្នាំ មុខរបរកម្មកររោងចក្រ (រងរបួសធ្ងន់) អ្នកទាំងជិះម៉ូតូម៉ាកនិច ពណ៌ខ្មៅ ពាក់ស្លាកលេខ 1R-2453 រីឯភាគីម្ខាងទៀត ដែលរងរបួសធ្ងន់មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ HL-2022។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញយុវជនទាំង ២ក្រុមជិះម៉ូតូ ពីលិចទៅកើតយ៉ាងលឿនដូចហោះ ស្រាប់មកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកគ្នាពេញទំហឹង បណ្ដាលឲ្យយវជនម្នាក់បោកក្បាលទៅ នឹងថ្នល់ស្លាប់ក្នុងផ្លុកឈាម ចំណែកយុវជន ៣នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកទៅសង្រ្គោះភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងហេតុ និងបានរាយការណ៍ទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌ ចុះមកធ្វើការវាស់វែង រួចធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះ ជូនសាច់ញាត្តិយកទៅដើម្បីធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់