បន្ទាយមានជ័យៈ មានករណីអគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងខ្ទេចម៉ត់ កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅភូមិអូរស្ងួត ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី រស់ សំបូរ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរីបានឲ្យដឹងថា ផ្ទះដែលត្រូវអគ្គិភ័យលេបត្របាក់នោះ មានទំហំ 7×7 ម៉ែត្រ សង់អំពីឈើប្រក់ស័ង្គសី មានម្ចាស់ផ្ទះឈ្មោះ ប៉ុន រើន ភេទប្រុស អាយុ៤៨ឆ្នាំ។
លោកវរសេនីយ៍ត្រី រស់ សំបូរ បានឲ្យដឹងទៀតថា ផ្ទះត្រូវបានភ្លើងឆេះអស់ទាំងស្រុង និងឆេះអស់សម្ភារៈ គិតជាទឹកប្រាក់ប្រហែល៤លានរៀល។ ករណីភ្លើងឆេះផ្ទះនេះ បណ្ដាលមកពីឆ្លងចរន្តខ្សែភ្លើង៕



មតិយោបល់