ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្ត Morning បុកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: (ព័ត៌មានបឋម) បុកទ្រូងផ្លូវទៀតហើយ! នាវេលាម៉ោង ៨និង៤០នាទីយប់ថ្ងៃទី១៨ សីហា ឆ្នាំ២០២២ មានករណីរថយន្តម៉ាក Morning ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BK-7854 បើកបរដោយបុរសម្នាក់ បុកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ស្ថិតតាមបណ្តោយផ្លូវ២៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ករណីនេះ មិនមានមនុស្សរងរបួសទេ ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញ ចុះដល់ទីតាំងវាស់វែងយកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់